Loading...
close
ទំនុកខ្មែរបរិសុទ្ធ

ទំនុកខ្មែរបរិសុទ្ធ
Key: C  ·  Time: 4/4  ·  Tempo: 120bpm  ·  Melody www.khmerworship.com/sheet-music/8929461

ទំនុកច្រៀង (Lyric)
១.ទ្រង់គួរសរសើរដោយលោតកញ្ឆេង ទាំងប្រដាប់ភ្លេងច្រៀងថ្វាយពរជ័យ ដ្បិតក្តីសប្បុរសទ្រង់ច្រើនពេកក្រៃ បានប្រោសប្រណីឲ្យខ្ញុំរួចទោស ។ 

២.សូមលើកសរសើរព្រះឫទ្ធិចេសា្ត  ធ្វើគ្រប់កិច្ចការគ្មានសល់ចន្លោះ របស់មើលឃើញនិងមិនឃើញសោះ ទ្រង់ធ្វើទាំងអស់ជាស្នាដៃទ្រង់។ 

៣.មើល!ក្តីស្រឡាញ់ទ្រង់មានដល់មនុស្ស ក្តីស្នេហ៍ដ៏ស្មោះមានតែព្រះអង្គ ស្រឡាញ់ដល់ប្តូរបង់ព្រះជន្មទ្រង់​ ដើម្បីស្រោចស្រង់ជីវិតយើងខ្ញុំ ។ 

៤.សូមលើកសរសើរដល់សិរីល្អ និងភាពបវរបរិសុទ្ធឧត្តម ធ្វើជាគំរូតំរង់យើងខ្ញុំ ទាំងជួយដឹកនាំឲ្យតាមទាំងអស់   ។ 

៥.ខ្ញុំចង់តែច្រៀងឲ្យអស់ពីចិត្ត ច្រៀងពីក្តីពិតនៃករប្រោសលោះ ផ្តាច់ខ្ញុំពីស្លាប់ឲ្យព្រលឹងរស់  បានចូលចំពោះព្រះវរបិតា។ 

៦.សូមច្រៀងសរសើរដល់ព្រះដ៏ពិត  ព្រះមានជីវិតម្ចាស់ឋានសួគ៌ា សរសើរពីគុណនិងក្តីមេត្តា កាន់ពាក្យសន្យាមិនចេះប្រែប្រួល  ។                     
C ទ្រង់គួរសរសើរដោយលោតកញ្ឆេង ( ខ ២៩៨ ) ទំនុកខ្មែរបរិសុទ្ធ
Settings
remove
TRANPOSE restart_alt
0
add
zoom_out
ZOOM
0.9
zoom_in