Loading...
close
ទំនុកខ្មែរបរិសុទ្ធ

ទំនុកខ្មែរបរិសុទ្ធ
Key: C  ·  Time: 4/4  ·  Tempo: 136bpm  ·  Melody www.khmerworship.com/sheet-music/882573

ទំនុកច្រៀង (Lyric)
១.ពួកយើងមកជួបជុំគ្នាដោយមានចិត្តសប្បាយរីករាយ (ស្ទួន) ឱពួកយើងអើយ យើងជាកូនព្រះ ដ៏មានតេជះ ដ៏មានតេជះ ឈ្នះលើស្លាប់រស់នៅសព្វថ្ងៃ	។ 

២.ជួបគ្នាដោយចិត្តបរិសុទ្ធ តាមអំណរនៃព្រះផ្តល់មក (ស្ទួន) ពួកយើងអើយយក ជាពេលប្រពៃ ពេលត្រេកអរក្រៃ ពេលត្រេកអរក្រៃ ច្រៀងទះដៃសរសើរព្រះពិត ។ 

៣.យើងជុំគ្នាសរសើរព្រះ ចិត្តយល់ច្បាស់ពីការប្រោសលោះ (ស្ទួន) យើងអើយជឿចុះ ទ្រង់ផ្តល់ជីវិត ឲ្យរស់នៅពិតឲ្យរស់នៅពិត មិនដែលឥតសង្ឃឹមដូចគេ	។ 

៤.យើងជុំជាមួយព្រះអង្គ	ហើយនៅក្នុងទីដ៏បរិសុទ្ធ (ស្ទួន) ព្រះខ្ពស់បំផុត ព្រះទ័យស្និទ្ធស្នេហ៍ ឲ្យទ្រង់ឆ្នៃកែ ឲ្យទ្រង់ឆ្នៃកែ យើងសុទ្ធតែមានបាបគ្រប់គ្នា	។ 

៥.ចូរយើងប្រកបជិតស្និទ្ធ ទ្រង់គង់ជិតយើងតែងរីករាយ (ស្ទួន) ឱពួកយើងអើយ គ្មានអ្វីរាំងរា ឲ្យយើងផ្សេងគ្នា ឲ្យយើងផ្សេងគ្នា ដ្បិតយើងជារូបកាយព្រះគ្រីស្ទ ។                     
C យើងជួបជុំគ្នា ( ខ ២៥៤ ) ទំនុកខ្មែរបរិសុទ្ធ
Settings
remove
TRANPOSE restart_alt
0
add
zoom_out
ZOOM
0.9
zoom_in