Loading...
close
ទំនុកខ្មែរបរិសុទ្ធ

ទំនុកខ្មែរបរិសុទ្ធ
Key: D  ·  Time: 4/4  ·  Tempo: 86bpm  ·  Melody www.khmerworship.com/sheet-music/8735702

ទំនុកច្រៀង (Lyric)
១. កាលណាខ្ញុំច្រៀងពីព្រះយេស៊ូវ      ចិត្តខ្ញុំបានធូរស្បើយល្ហើយទុក្ខា     
បាត់ក្ដី  កង្វល់ខ្លោចផ្សា    ព្រោះលោកដែលពេញដោយក្ដីវិនាស   ជៀសពុំ បានឡើយ 
នាមទ្រង់ជាសោបើកឃ្លាំងចម្លើយ      មេល្បួងកាលឮនាមព្រះអង្គហើយ    
គ្មានអំណាចឡើយ    ខ្ញុំច្រៀង    ខ្ញុំច្រៀង    ថ្លែងនាមព្រះសង្គ្រោះ   ។ 

២. កាលណាខ្ញុំច្រៀងថ្លែងនាមព្រះអង្គ      ព្រលឹងខ្ញុំផ្លុងហោះកាត់វេហាស៍ 
កាត់សិ  រីល្អអស្ចារ្យនៃព្រះ     លេចមកពីឋានសួគ៌ា     រកផ្ទឹម  គ្មានសោះ   
នៅលោកិយនេះគ្មានអ្វីទាំងអស់      ជួយស្អាងចិត្តខ្ញុំដូចនាមសង្គ្រោះ   
ខ្ញុំស្រឡាញ់ស្មោះ    ខ្ញុំក្សាន្ដ      ដោយច្រៀងថ្លែងនាមព្រះអម្ចាស់    ។ 

៣. កាលណាខ្ញុំច្រៀងលើកនាមឧត្តម      ទ្រង់នាំមុខខ្ញុំច្រៀងបទមួយថ្មី 
ទេវតា  ប្រគំតន្ដ្រី   តែមនុស្សដែលជារបស់លោកិយ  មិនយល់  ន័យច្បាស់ 
ខ្ញុំច្រៀងបទថ្មីថ្វាយព្រះអម្ចាស់       សូមក្ដីកំសាន្ដចិត្តធូរស្រឡះ   
ដោយឫទ្ធិតេជ:    ជួយខ្ញុំអោយច្រៀងឥតរសាយ          ។                      
D កាលណាខ្ញុំច្រៀងពីព្រះយេស៊ូវ (ខ ៣៥) ទំនុកខ្មែរបរិសុទ្ធ
Settings
remove
TRANPOSE restart_alt
0
add
zoom_out
ZOOM
0.9
zoom_in