Loading...
close
ទំនុកខ្មែរបរិសុទ្ធ

ទំនុកខ្មែរបរិសុទ្ធ
Key: C  ·  Time: 4/4  ·  Tempo: 83bpm  ·  Melody www.khmerworship.com/sheet-music/8565608

ទំនុកច្រៀង (Lyric)
១.សូមអ្នកនៅជាប់ក្នុងព្រះគុណ ដោយអត់ធន់ក្នុងករទុក្ខលំបាក ចូរសង្ឃឹមទ្រង់ជាពំនាក់ តាមទ្រង់ជាក់ផ្លូវព្រះនៃយើង   ។ 
ជួបគ្នាទៀត ជួបទៀតដល់កំណត់  ពេលសន្មត់ទ្រង់លើកយើងឡើង ជួបមិនខាននៅឋានថ្កុំថ្កើង ពេលនេះយើង  ឃ្លាតទាំងអាល័យ ។ 

២.ពេលនេះយើងឃ្លាតសាច់ឈាមបាន  តែវិញ្ញាណនៅជួបគ្នារាល់ថ្ងៃ ក្នុងព្រះគ្រីស្ទរួមខាងនិស្ស័យ  ចិត្តភក្តីដោយសារព្រះអង្គ    ។ 
ជួបគ្នាទៀត ជួបទៀតដល់កំណត់ ពេលសន្មត់ជួបទៀបព្រះជង្គ ជួបលែងឃ្លាតអស់កល្បយូរលង់  ដោយព្រះអង្គ  បានខ្ចាយលោហិត។ 

៣.សូមព្រះម្ចាស់សេចក្តីស្រឡាញ់ ជួយបំពេញឲ្យចិត្តស្រឡាញ់ពិត ស៊ូលះបង់ឈោងយកជីវិត ថ្ងៃនោះពិតជាជួបមិនខាន  ។   
ជួបគ្នាទៀតជួបទៀត  ដល់កំណត់  ពេលសន្មត់ថ្ងៃទ្រង់ប្រោសប្រាណ សូមអ្នក «នៅ, ទៅ» ឲ្យបានសុខសាន្ត  ព្រះប្រទាន  ចិត្តជាមេត្រី    ។   

កំណត់សម្គាល់ៈ អ្នកទៅច្រៀងពាក្យ «នៅ» អ្នកនៅច្រៀងពាក្យ «ទៅ»                     
C ជួបគ្នាទៀត ( ខ ៣០២ ) ទំនុកខ្មែរបរិសុទ្ធ
Settings
remove
TRANPOSE restart_alt
0
add
zoom_out
ZOOM
0.9
zoom_in