ទំនុកច្រៀង (Lyric)
១.ខ្ញុំមានព្រះគ្រីស្ទក្នុងខ្លួន សប្បាយគ្មានអ្វីទុក្ខព្រួយ (ស្ទួន) សប្បាយព្រះគង់ជាមួយ ទុក្ខព្រួយទ្រង់ដឹងទាំងអស់ ។
បន្ទរ.ឱ!គ្រីស្ទបរិស័ទអើយ យើងត្រូវតែស្រឡាញ់ទ្រង់ជានិច្ច ឱ!គ្រីស្ទបរិស័ទអើយ យើងត្រូវតែដើរតាមទ្រង់ ។
២.សប្បាយព្រះគង់ជាមួយ ទុក្ខព្រួយទ្រង់ដឹងទាំងអស់ (ស្ទួន) ទ្រង់ដឹងគ្មានអ្វីចន្លោះ នៅក្នុងគ្រួសារនៃយើង ។
បន្ទរ.ឱ!គ្រីស្ទបរិស័ទអើយ យើងត្រូវតែស្រឡាញ់ទ្រង់ជានិច្ច ឱ!គ្រីស្ទបរិស័ទអើយ យើងត្រូវតែដើរតាមទ្រង់ ។
៣.ទ្រង់ដឹងគ្មានអ្វីចន្លោះ នៅក្នុងគ្រួសារនៃយើង (ស្ទួន) ទោះទុក្ខយើងប៉ិនភ្នំភ្លើង ក៏ទ្រង់អាចជួយបានដែរ ។
បន្ទរ.ឱ!គ្រីស្ទបរិស័ទអើយ យើងត្រូវតែស្រឡាញ់ទ្រង់ជានិច្ច ឱ!គ្រីស្ទបរិស័ទអើយ យើងត្រូវតែដើរតាមទ្រង់ ។
៤.ទោះទុក្ខយើងប៉ិនភ្នំភ្លើង ក៏ទ្រង់អាចជួយបានដែរ (ស្ទួន) ទ្រង់ជួយឥតមានពេលល្ហែ ជួយថែរក្សារាល់ថ្ងៃ ។