ទំនុកច្រៀង (Lyric)
១.ឥឡូវខ្ញុំបានដឹងជាក់ហើយ ថាខ្ញុំមិនមែនជាខ្ញុំទៀតទេ ខ្ញុំឥតមានគ្នាន់គ្នេហ៍ បម្រើតែសេចក្ដីគួរខ្មាស់ ។
២.ព្រះគ្រីស្ទបានប្រគល់រូបអង្គ ប្ដូរបង់ទិញខ្ញុំដាច់ចេញស្រឡះ ឲ្យបម្រើដល់ព្រះ ឲ្យស៊ូលះបែរពីលោកិយ ។
៣.ខ្ញុំដឹងពិតថារួចចំណង ដែលចងក្នុងក្ដីងងឹតអប្រិយ ជាប់បម្រើលោកិយ ដែលបានថ្លៃជាទោសដល់ស្លាប់ ។
៤.ខ្ញុំមិនមែនម្ចាស់ខ្លួនទៀតទេ ប៉ុន្តែព្រះគ្រីស្ទទ្រង់គង់ប្រថាប់ ជួយមិនឲ្យខ្ញុំស្លាប់ ប្រោសខ្ញុំឆាប់ទ្រង់រស់ក្នុងខ្ញុំ ។
៥.សាច់ឈាមខ្ញុំឆ្កាងនឹងព្រះគ្រីស្ទ ពេលនេះខ្ញុំមានជំនឿជាធំ ព្រះអើយសូមប្រើខ្ញុំ ទូលបង្គំតាមព្រះហឫទ័យ ។