ទំនុកច្រៀង (Lyric)
១.គ្មានអ្នកណាដឺងពេលទេ ទោះទាំងពួកមហាទេវតា ថាព្រះគ្រីស្ទមកពេលណា តែព្រះវរបិតាជ្រាប ។
ពេលព្រះគ្រីស្ទយាងមកវិញ ស្រាប់តែលេចលើពពក ពួកបរិសុទ្ធហែហមមក មានសិរីល្អអស្ចារ្យ ។
បន្ទរ.ត្រូវតែចាំយាម ត្រូវតែចាំយាម ហើយអធិស្ឋានសូមទ្រង់ឆាប់យាងមក
គ្មានអ្នកណាដឹងពេលទេ នៅពេលណាគ្មាននឹកភ្នក
ថ្ងៃទ្រង់ដល់នឹងត្រូវមក ប្រៀបបាននឹងផ្លេកបន្ទោរ ។
២.ពេលព្រះគ្រីស្ទទ្រង់លេចមក ពួករើសតាំងអរសប្បាយ ថ្ងៃប្រោសេលាះមកដល់ហើយ ក្ដីសង្ឃឹមដូចប្រាថ្នា ។
គ្រប់ពូជមនុស្សបានឃើញទ្រង់ លុតជង្គង់គក់ឱរា ខ្មាសអស់ទាំងពួកទេវតា ទួញសា្ដយការមិនព្រមជឿ ។
បន្ទរ.ត្រូវតែចាំយាម ត្រូវតែចាំយាម ហើយអធិស្ឋានសូមទ្រង់ឆាប់យាងមក
គ្មានអ្នកណាដឹងពេលទេ នៅពេលណាគ្មាននឹកភ្នក
ថ្ងៃទ្រង់ដល់នឹងត្រូវមក ប្រៀបបាននឹងផ្លេកបន្ទោរ ។
៣.ត្រូវចាំយាមកុំឲ្យភ្លាត់ ដោយមានចិត្តជឿយ៉ាងជាប់ កុំចាញ់មេល្បួងងបន្លប់ ឲ្យពួកឡកឡឺយបង្វែង ។
ចូរប្រុងប្រៀបចាំថ្ងៃទ្រង់ ពេលមកដល់នោះជាក់ស្ដែង បើភ្លាំងភ្លាត់ត្រូវបង្វែង ពេលទ្រង់មកជាប់មានទោស ។
បន្ទរ.ត្រូវតែចាំយាម ត្រូវតែចាំយាម ហើយអធិស្ឋានសូមទ្រង់ឆាប់យាងមក
គ្មានអ្នកណាដឹងពេលទេ នៅពេលណាគ្មាននឹកភ្នក
ថ្ងៃទ្រង់ដល់នឹងត្រូវមក ប្រៀបបាននឹងផ្លេកបន្ទោរ ។