ទំនុកច្រៀង (Lyric)
១. មើលដួងចន្ទ្រា រះភ្លឺថ្លា លើវេហាស៍ ស្រទន់ ដួងរស្មី
ចាំងបំភ្លឺ លោកពេលរាត្រី ជាដួងរស្មី ព្រះប្រទាន
ឲ្យចិត្តមនុស្សគ្រប់ប្រាណ បានក្ដីកំសាន្ត ក្នុងភព ងងឹត ។
២. ដួងពន្លឺច័ន្ទ ធំអស្ចារ្យ សព្វលោកា ដូចក្ដី ស្រឡាញ់ពិត
ព្រះគ្រីស្ទស្នេហ៍ លោកិយជាប់ស្និទ្ធ ត្រាលះជីវិត បង់ព្រះជន្ម
ទ្រង់ស្រឡាញ់លើសលន់ ផ្សព្វផ្សាយព្រះគុណ ដោយក្ដីមេ ត្តា។
៣. ឱក្ដីស្រឡាញ់ របស់ព្រះ សំដែងច្បាស់ ឲ្យឃើញ យ៉ាងអស្ចារ្យ
ភាពស្រទន់ ដូចដួងច័ន្ទថ្លា លើកលែងទោសា ប្រោសកូនស្ងួន
ថ្វាយអង្គទ្រង់ឲ្យធួន ថ្លៃលោះបាបកូន ដោយព្រះ លោហិត ។
៤. តើមានអ្នកណា វាស់ថ្លឹងបាន ប៉ាន់ប្រមាណ ស្នេហ៍ទ្រង់ លើសជីវិត
ច័ន្ទរះឆា្ងយ ភ្លឺសាយមកជិត ដូចភាពស្នេហ៍ស្និទ្ធ ពីឋានសួគ៌
ដ្បិតទ្រង់ហើយជាតួ នៃសេចក្ដីស្រឡាញ់ ដ៏ប រិសុទ្ធ ។