Loading...
close
ទំនុកខ្មែរបរិសុទ្ធ

ទំនុកខ្មែរបរិសុទ្ធ
Key: Cm  ·  Time: 4/4  ·  Tempo: 63bpm  ·  Melody www.khmerworship.com/sheet-music/7811265

ទំនុកច្រៀង (Lyric)
១.(ស្រី)កូនមាសមា្តយចូរប្រុងសា្តប់  ពុកអ្នកនឹងរាប់រៀបពីសេចក្តី (ស្ទួន)
ស្រឡាញ់នៃព្រះដល់លោកិយ  ទោះបីគេបោះ  បង់ទ្រង់ក៏ដោយ 
ហាអឺអឺយ   ទោះបីគេបោះបង់  ទ្រង់ក៏ដោយ     ។ 

២.(ប្រុស)ព្រោះគ្រប់គ្នាបានធ្វើបាប  ហើយខ្វះដរាបមិនដល់សិរី  (ស្ទួន)
ល្អនៃព្រះសោះហើយសព្វថ្ងៃ  គេវក់សប្បាយ  បែកឆា្ងយពីព្រះ 
ហាអឺអឺយ គេវក់សប្បាយ    បែកឆា្ងយពីព្រះ  ។ 

៣.(ប្រុស)អាងសក្តិយសទាស់ទែងគ្នា ស៊ីផឹកខ្ញៀវខ្ញាលែងល្បែងផ្តេសផ្តាស (ស្ទួន)
ភូតភរឆក់ប្លន់លោភបោកប្រាស់ អួតខ្លួនខ្លាំងណាស់ ភ្លេចព្រះសូន្យឈឹង 
ហាអឺអឺយ អួតខ្លួនខ្លាំងណាស់  ភ្លេចព្រះសូន្យឈឹង    ។ 

៤.(ស្រី)ព្រោះដូេចា្នះព្រះបិតា ចាត់ព្រះយេស៊ូវបុត្រាព្រះអង្គ   (ស្ទួន)
ឲ្យមកសេង្គ្រោះមនុស្សបាត់បង់  ផុតពីអន្លុង  នៃអំពើបាប 
ហាអឺអឺយ      ផុតពីអន្លុង   នៃអំពើបាប  ។ 

៥.(ស្រីប្រុស)កូនប្រុសស្រីចាំឲ្យច្បាស់  នាមព្រះសង្គ្រោះជាម្ចាស់ថ្លៃ  (ស្ទួន)
កូនត្រូវស្រឡាញ់ទ្រង់រាល់ថ្ងៃ  ហើយធ្វើអ្វីៗ  តាមទ្រង់បង្គាប់ 
ហាអឺអឺយ  ហើយធ្វើអ្វីៗ   តាមទ្រង់បង្គាប់ ។                     
Cm ស្រឡាញ់ហើយស្ដាប់បង្គាប់ ( ខ ២៧២ ) ទំនុកខ្មែរបរិសុទ្ធ
Settings
remove
TRANPOSE restart_alt
0
add
zoom_out
ZOOM
0.9
zoom_in