Loading...
close
ទំនុកខ្មែរបរិសុទ្ធ

ទំនុកខ្មែរបរិសុទ្ធ
Key: Em  ·  Time: 4/4  ·  Tempo: 70bpm  ·  Melody www.khmerworship.com/sheet-music/7663482

ទំនុកច្រៀង (Lyric)
១.បងប្អូនទាំងអស់គ្នា     រួមគំនិតចិត្តចងចាំ    ច្រៀងតាមភ្លេងណែនាំ បទចងចាំតាមបញ្ញា      តាមបទទំនងដែលចាំគ្រប់វេលា 
*ថ្វាយព្រះបិតា       សរសើរការទ្រង់ប្រោសលោះ   (ស្ទួន)  ។ 
២.សុខសាន្តទាំងប្រុសស្រី     ពួកព្រះបិតាសន្ដោស  ថ្វាយជីវិតដោយស្មោះ ដល់ព្រះគ្រីស្ទបុត្រសំណព្វ     កុំរសាយចិត្តឬចង់វិលត្រឡប់ 
*ត្រូវឲ្យកាន់ខ្ជាប់        ដើរតាមព្រះដ៏ឧត្តម     (ស្ទួន)   ។ 
៣.ឱ!ព្រះអម្ចាស់អើយ       គឺទ្រង់ហើយលោះយើងខ្ញុំ     ដ្បិតព្រះអង្គទ្រង់ធំ ជួយយើងខ្ញុំឲ្យរួចស្លាប់         ហើយទុកជាមិត្តប្រកបស្និទ្ធមិនក្រឡាប់ 
*បើកឲ្យមានច្បាប់       ចូលទៅព្រះបិតាបាន    (ស្ទួន)   ។ 
៤.សរសើរព្រះជាម្ចាស់     ទ្រង់ផ្ដល់ច្បាស់ក្ដីសុខសាន្ត     ដោយទ្រង់បានប្រទាន ព្រះវិញ្ញាណដ៏ឧត្តម      ពេញដោយព្រះគុណមកថែរក្សាយើងខ្ញុំ 
*សូមក្រាបបង្គំ      ច្រៀងបទថ្វាយសិរីល្អ    (ស្ទួន)    ។                      
Em សរសើរព្រះអម្ចាស់ ( ខ ១៤ ) ទំនុកខ្មែរបរិសុទ្ធ
Settings
remove
TRANPOSE restart_alt
0
add
zoom_out
ZOOM
0.9
zoom_in