ទំនុកច្រៀង (Lyric)
១.ព្រះបន្ទូលទ្រង់មានឫិទ្ធ អនេក កសាងផ្ទៃមេឃ មានពេញដោយសិរីល្អ
មើលថ្ងៃខែ និងផ្កាយ ពន្លឺរះឡើងបវរ ទាំងអស់ ត្រេចចរ តាមផ្លូវ ទ្រង់រៀប ឲ្យដើរ ។
២.ព្រះបន្ទូលទ្រង់មានឫិទ្ធខ្លាំងក្រៃ បង្កើតផែនដី និងរបស់សព្វសារពើ
មានសព្វសត្វរវើក ក្នុងទឹកលើគោក ហោះហើរ តិណជាតិ ព្រៃឈើ ឲ្យដុះ កើតផល តាមពូជ ។
៣.ព្រះបន្ទូលទ្រង់នោះមាន អំណាច បំបាក់ចិត្តកាច ចិត្តធំរឹងរូសប្រោសរួច
កាលទ្រង់មានបន្ទូល មានអំណាចឆ្នៃចិត្តខូច បំផ្លាស់ឲ្យដូច ហឬទ័យស្រឡាញ់នៃព្រះ ។
៤.ព្រះបន្ទូលទ្រង់ប្រោសឲ្យ សះជា ជំងឺគ្រាំគ្រា ក្រោមអំណាចបាបកម្មក្រាស
ទោះបីឃ្លង់ ថ្លង់ខ្វាក់ ព្រះបន្ទូលជាថ្នាំផ្សះ ឲ្យជាស្រឡះ ស្នាមចាស់ ក្នុងចិត្តជ្រះអស់ ។
៥.ព្រះបន្ទូលទ្រង់ឈ្នះគ្រប់ អំណាច ពួកខ្លាំងកោងកាច ត្រូវដួលចុះឥតងើបសោះ
ខ្មាំងកោតខ្លាចញាប់ញ័រ ពេលឮព្រះបន្ទូលរស់ ដកឃ្លារត់ដោះ ដោយចាញ់ អំណាចចេស្ដា ។
៦.ព្រះបន្ទូលទ្រង់ ជាតួអង្គព្រះ ដ៏មានតេជះ គឺអង្គព្រះរាជបុត្រា
ទ្រង់មាននាមយេស៊ូវ សង្គ្រោះមនុស្សក្នុងលោកា ជួយអស់ អ្នកណា ព្រមស្ដាប់ ហើយជឿ តាមទ្រង់ ។