Loading...
close
ទំនុកខ្មែរបរិសុទ្ធ

ទំនុកខ្មែរបរិសុទ្ធ
Key: Bb  ·  Time: 4/4  ·  Tempo: 115bpm  ·  Melody www.khmerworship.com/sheet-music/7464221

ទំនុកច្រៀង (Lyric)
១.សេចក្ដីស្រឡាញ់នៃព្រះខ្លាំងម៉្លេះទេ     ព្រះទ័យឃ្នាន់គ្នេហ៍ 
ព្រោះយើងវង្វេងបាត់បង់    ទ្រង់ចាត់រាជបុត្រ        ស្ងួនភ្ងាតែមួយព្រះអង្គ 
ឲ្យមកស្រោចស្រង់    ដោះយើងចេញពីសេចក្ដីស្លាប់      ។ 

២.គឺដើម្បីយើងទ្រង់ទ្រាំសេចក្ដីល្បួង    មេបោកលោមលួង 
ទាញទ្រង់ឲ្យភ្លាត់ចំណាប់      នាំទ្រង់ធ្វើបាប     តែទ្រង់រឹងមិនធ្វើត្រាប់ 
ទ្រង់ស៊ូតែស្ដាប់    តាមបញ្ញតិព្រះវរបិតា      ។ 

៣.គឺដើម្បីយើងព្រះអង្គចេញប្រកាស        ថាទ្រង់ជាព្រះ 
ព្រមទាំងសម្ដែងបាដិហាស៍      បណ្ដេញអារក្ស     ប្រោសរោគដោយឬទ្ធិចេស្ដា 
បង្រៀនសិស្សា     ធ្វើការជាតំណាងព្រះ    ។ 

៤.គឺដើម្បីយើងទ្រង់លះបង់ទាំង       អស់ឥតស្វែងរកសោះ 
ផលប្រយោជន៍របស់ទ្រង់        ស៊ូសូមឲ្យយើង      ឲ្យបានបរិសុទ្ធឥតហ្មង 
ដោយជំនឿផង     ឲ្យជាប់នៅក្នុងព្រះត្រីឯក    ។ 

៥.គឺដើម្បីយើងទ្រង់ទទួលទោសជួស      ឲ្យត្រូវពួកមនុស្ស 
ចាប់កាត់ទោសឥតប្រកែក     ចំអកស្ដោះដាក់    ព្រះភ័ក្ត្រវាយធាក់ដួលដេក 
ខ្ទេចខ្ទាំសាច់ស្បែក   រួចនាំយកទៅឆ្កាងធ្វើគុត    ។ 

៦.គឺដើម្បីយើងទ្រង់ទ្រាំសម្រេចការ      ទោះមនុស្សដៀលថា 
បើទ្រង់ជាព្រះរាជបុត្រ      ចុះពីឈើឆ្កាង      មកយើងនឹងជឿបំផុត 
តែទ្រង់ទ្រាំអត់      រួចក៏ថ្វាយព្រលឹងទៅព្រះ     ។ 

៧.គឺដើម្បីយើងទ្រង់ស្លាប់ហើយរស់វិញ          បានជីវិតពេញ 
ដោយទ្រង់មានជ័យជំនះ      យាងទៅឋានខ្ពស់      ដើម្បីតាំងរាជ្យនៃព្រះ 
ដល់ថ្ងៃអម្ចាស់      ប្រោសឲ្យយើងរស់វិញនាំទៅ     ។                     
Bb គឺដើម្បីយើង ( ខ ៧៤ ) ទំនុកខ្មែរបរិសុទ្ធ
Settings
remove
TRANPOSE restart_alt
0
add
zoom_out
ZOOM
0.9
zoom_in