Loading...
close
ទំនុកខ្មែរបរិសុទ្ធ

ទំនុកខ្មែរបរិសុទ្ធ
Key: D  ·  Time: 4/4  ·  Tempo: 60bpm  ·  Melody www.khmerworship.com/sheet-music/7371266
check_box_outline_blankទំនុកច្រៀង

ទំនុកច្រៀង (Lyric)
១. គន់មើលផ្ទៃមេឃ សង្វេគចិន្ដា ឃើញតែអស់ហ្វូងតារា 
ចន្ទ្រាចាំងឆ្លុះផែនដី បំភ្លឺទ្វីបលោក ភាពស្រទន់ស្រស់ 
ប្រិមប្រិយ អារម្មណ៍នឹកស្រម័យ ដល់ថ្ងៃព្រះអង្គយាងមក។ 

២. ទន្ទឹងចាំទ្រង់នៅ ក្នុងលោកិយ ក្ដីល្បួងបៀតបៀនរាល់ថ្ងៃ 
ឱ្យខ្ញុំលះក្ដីពឹងជ្រក មេល្បួងក្រវែល ចោមរោមលួង លោមឆបោក 
តែព្រះវិញ្ញាណមក សណ្ឋិតក្នុងចិត្តចាំជួយ។ 

បន្ទរ. អរគុណព្រះអង្គដែលទ្រង់សន្ដោស   ទ្រង់បានប្រោសលោះ 
ថែមទាំងលើកស្ទួយ បង្កើនជំនឿ ក្នុងព្រះអង្គមួយ 
សន្យាឆាប់មកឱ្យ ខ្ញុំចាំដោយក្ដីអំណរ។ 

៣. ទោះព្យុះជីវិត បោកផាត់ចិត្តខ្ញុំ ដូចទូកក្នុងសាគរធំ 
ក៏ខ្ញុំខំតាំងជំហរ ពឹងព្រះវិញ្ញាណជាអង្គ ជំនួយដ៏ល្អ 
ឱ្យខ្ញុំអាចទ្រាំទ្រ ដរាបដល់ពេលទ្រង់មក៕                      
D ទន្ទឹងចាំផ្លូវព្រះអង្គយាងមក (ខ ៧០) ទំនុកខ្មែរបរិសុទ្ធ
Settings
remove
TRANPOSE restart_alt
0
add
zoom_out
ZOOM
0.9
zoom_in