ទំនុកច្រៀង (Lyric)
១.អរគុណព្រះវរបិតា ស្រឡាញ់អស្ចារ្យ ដល់យើងគ្រប់ប្រាណ ស៊ូចាត់រាជបុត្រ ឲ្យចុះចាកឋាន ជួយនាំយើងថ្កាន ទៅឯ ឋានទ្រង់ ។
២.អរគុណព្រះយេស៊ូវគ្រីស្ទ ព្រះគុណធ្ងន់ម៉្លេះ ដល់លោកលិចលង់ ទ្រង់ជារាជបុត្រ មកជួយស្រោចស្រង់ គ្របបាំងទោសផង តាំងសា្ពន មេត្រី ។
៣.អរគុណអង្គព្រះវិញ្ញាណ ដែលព្រះប្រទាន ដោយប្រោសប្រណី មកជួយបំភ្លឺ គ្រប់ជនប្រុសស្រី បង្កើតយើងថ្មី ប្រោសឲ្យ បានរស់ ។