Loading...
close
ទំនុកខ្មែរបរិសុទ្ធ

ទំនុកខ្មែរបរិសុទ្ធ
Key: G  ·  Time: 4/4  ·  Tempo: 120bpm  ·  Melody www.khmerworship.com/sheet-music/7094669

ទំនុកច្រៀង (Lyric)
១.ព្រះយេស៊ូវគ្រីស្ទ           ជាអង្គសង្គ្រោះ       ជាព្រះដ៏រស់      គង់នៅសព្វថ្ងៃ 
យើងទាំងអស់គ្នា      កុំបីសង្ស័យ      ក្រែងលោយើងក្ស័យ      ជីវិតបាត់បង់ 
ឃើញព្រះអង្គហើយ      ទទួលជឿទ្រង់     ពីព្រោះព្រះអង្គ     ធំរកផ្ទឹមគ្មាន    ។ 

២.ឱ!បងប្អូនអើយ     ទាំងយាយទាំងតា     ទាំងមីងទាំងមា     កុំបីអាក់ខាន 
ជីវិតយើងនេះ    រស់នៅចំណាន     ដោយព្រោះយើងបានជឿព្រះគ្រីស្ទរស់ 
ជំនឿយើងនេះជឿឥតមានខុស      ក៏ឥតមានទាស់      ត្រង់ណាមួយទេ      ។ 

៣.យើងបានទទួល       ព្រះយេស៊ូវហើយ    ឱ!បងប្អូនអើយ       កុំបីខ្មាសគេ 
លាក់មុខបិទមាត់      តើសិស្សទ្រង់ដែរ      អឹមអៀនខ្មាសគេបានប្រយោជន៍អ្វី 
គឺព្រះអង្គហើយជាម្ចាស់ផែនដី      ម្ចាស់សព្វលើអ្វី     ទោះតូចសោចសល់   ។ 

៤.ដូច្នេះយើងនេះ      កុំបីអែអង់      អាណិតអ្នកផង       ដែលមិនទាន់ស្គាល់ 
យើងខំសង្វាត       ធ្វើទីបន្ទាល់   ប្រាប់គេឲ្យស្គាល់       ជឿព្រះគ្រីស្ទរស់ 
បែរចេញពីបាប       ឲ្យទ្រង់សង្គ្រោះ     គេនឹងបានរស់    យើងបានព្រះពរ     ។                     
G ព្រះយេស៊ូវគ្រីស្ទ ( ខ ១៤៣ ) ទំនុកខ្មែរបរិសុទ្ធ
Settings
remove
TRANPOSE restart_alt
0
add
zoom_out
ZOOM
0.9
zoom_in