ទំនុកច្រៀង (Lyric)
១.ខ្ញុំចង់នៅជិតទ្រង់ ឱព្រះយេស៊ូវគ្រីស្ទអើយ សូមទ្រង់ប្រោសមេត្តាឲ្យខ្ញុំ
បាននៅជិតជាប់ជាមួយព្រះអង្គ នោះព្រលឹងខ្ញុំបាន
ឆ្អែតស្កប់ស្កល់ស្រាកស្រាន្ត ដោយព្រះគុណដែលទ្រង់បានផ្តល់មកផង
សូមជួយកែតម្រង់ ដោយព្រះទ័យប្រណីមេត្តាអាណិត ។
២.ខ្ញុំចង់នៅជិត ទ្រង់ជិតជានិច្ចរាល់ថ្ងៃ ឲ្យទ្រង់ឆ្នៃសូនប៉ាន់ព្រលឹង
ផងខ្ញុំដែលខូចខ្ទេចខ្ទាំជាពិត ខ្ញុំចង់តាមទ្រង់ណាស់
ចង់ស្គាល់ព្រះអង្គច្បាស់ ដើម្បីបានប្រកបនឹងទ្រង់យ៉ាងស្និទ្ធ
សូមនាំខ្ញុំមកជិត ដាក់នៅជាប់ហើយផ្អោបនឹងព្រះឱរា ។
៣.ខ្ញុំចង់នៅជិតទ្រង់ ចង់បានកម្លាំងថ្មី កម្លាំងខាងសាច់ឈាមនោះមាន
ប្រយោជន៍បានត្រឹមនៅនាលោកា បើកម្លាំងទ្រង់ឲ្យ
ខ្ញុំនឹងមិនដែលខ្សោយ ជាកម្លាំងដ៏មានអំណាចចេសា្ត
ឱព្រះដ៏អស្ចារ្យ សូមជួយខ្ញុំឲ្យមានកម្លាំងវិញ្ញាណ ។
៤.ខ្ញុំចង់នៅជិតទ្រង់ ដើម្បីបានបម្រើ តាមតែទ្រង់ចង់ប្រើឲ្យខ្ញុំ
ធ្វើការយ៉ាងណាដែលល្អរកគ្មាន គឺកិច្ចការយ៉ាងធំ
ការប្រសើរឧត្តម ដែលអាចជួយឲ្យមនុស្សផ្លាស់ប្រែចិត្តបាន
ឲ្យគេបែរវិលថ្កាន មកឯព្រះសង្គ្រោះដ៏មានចេសា្ត ។