ទំនុកច្រៀង (Lyric)
១.ខ្ញុំសប្បាយណាស់ ព្រោះខ្ញុំដឹងច្បាស់ ថាព្រះបិតា ទ្រង់រើសតាំងខ្ញុំ ជាកូនស្ងួនភ្ងា ខ្ញុំមានវាសនា ខ្ពង់ខ្ពស់បំផុត ។
២.ខ្ញុំសប្បាយណាស់ ព្រោះខ្ញុំដឹងច្បាស់ ថាព្រះរាជបុត្រ ទ្រង់ប្រោសលោះខ្ញុំ ឲ្យរួចចាកផុត ពីភាពពិរុទ្ធ នៃបាបសាមាន្យ ។
៣.ខ្ញុំសប្បាយណាស់ ព្រោះខ្ញុំដឹងច្បាស់ ថាព្រះវិញ្ញាណ ទ្រង់ញែកខ្ញុំឲ្យ បរិសុទ្ធថ្កើងថ្កាន ក្នុងចិត្តខ្ញុំមាន តែក្ដីត្រេកអរ ។
៤.ខ្ញុំសប្បាយណាស់ ព្រោះខ្ញុំដឹងច្បាស់ ថាព្រះទ្រង់ល្អ ព្រះទ័យសប្បុរស ហើយក៏ស្មោះស ទ្រង់រើសខ្ញុំមក ធ្វើរាស្ដ្រឋានសួគ៌ ។