ទំនុកច្រៀង (Lyric)
១.ដោយព្រះវិញ្ញាណយាងមកសណ្ឋិត នាំចិត្តឲ្យខ្ញុំផ្លាស់ប្រែជាថ្មី (ស្ទួន)
ទ្រង់ញែកខ្ញុំដាក់នៅក្នុងរស្មី ថែទាំថ្នមបីមិនឲ្យហ្មង ក្រែងភ្លាត់ ភ្លាំភ្លេច (ស្ទួន)
២.ទ្រង់ឲ្យខ្ញុំមើលឃើញឋានឧត្តម រៀបចំបម្រុងទុកហើយជាស្រេច (ស្ទួន)
ដោយអង្គព្រះគ្រីស្ទធំលើសជាងស្ដេច ឲ្យខ្ញុំសម្រេចថាដើរតាមបញ្ញត្តផងទ្រង់ (ស្ទួន)
៣.ព្រះអង្គជាទីបញ្ចាំចិត្តខ្ញុំ ដៅចំណាំទុកនឹងប្រោសរូបអង្គ (ស្ទួន)
រៀបចំមរតកវិសេសបម្រុង ដល់ថ្ងៃនោះទ្រង់នាំខ្ញុំទៅក្នុងសិរីល្អ (ស្ទួន)
៤.ពេលខ្ញុំរង់ចាំសេចក្ដីប្រោសលោះ ទ្រង់ស្មោះជួយខ្ញុំឲ្យមានអំណរ (ស្ទួន)
គឺព្រះវិញ្ញាណពេញសិរីល្អ ចេស្ដានាំចរកាត់ច្រកភ្នំ ម្លប់សេចក្ដីស្លាប់ (ស្ទួន)