ទំនុកច្រៀង (Lyric)
១.តង្វាយខ្ញុំថ្វាយស្ម័គ្រពីចិត្ត ឥតមាននឹកគិតពីក្រក្រី
ថ្វាយច្រើនកើតច្រើនចម្រើនវ័យ ព្រះសព្វហឫទ័យឲ្យខ្ញុំថ្វាយ ។
២.ទ្រព្យកណ្តៀរកោរកណ្តុរកាត់ ថ្វាយព្រះមិនបាត់មិនបង់ឡើយ
ទឹកភ្លៀងធ្លាក់ចុះដល់ដីហើយ ព្រះប្រទានឲ្យកើតផ្លែផ្កា ។
៣.ខ្វល់ខ្វាយធ្វើអ្វីហួសប្រមាណ មើលសត្វតិរចា្ឆនព្រះរក្សា
ចំណែករូបខ្ញុំទ្រង់មេត្តា លើសជាងបក្សាព្រះផ្គត់ផ្គង់ ។
៤.អរគុណព្រះអង្គខ្ញុំសូមថ្វាយ ជីវិតរូបកាយថ្វាយដល់ទ្រង់
ថ្វាយស្ម័គ្រពីចិត្តដោយស្មោះត្រង់ បម្រើព្រះអង្គរៀងរហូត ។