ទំនុកច្រៀង (Lyric)
១.បងប្អូនអើយចូរចាំជាក់ថា ព្រះវរបិតាទ្រង់មានព្រះហឬទ័យស្មោះត្រង់
ទ្រង់ហៅយើងមក ដោយបានសន្យាឲ្យធ្វើជាកូនព្រះអង្គ គឺទ្រង់ស្មោះត្រង់
មិនដែលបោះបង់ កូនណាមួយេចាលសោះឡើយ
ចូរទុកចិត្តទ្រង់ចុះ ព្រោះទ្រង់បានសន្យាហើយ ។
២.ទ្រង់ស្មោះត្រង់ជួយយើងរាល់ថ្ងៃ នៅនាលោកិយកើតមានសេចក្ដីល្បួងមិនស្បើយ
ជាប់មានទុក្ខព្រួយបៀតបៀនខ្វះខាត ទ្រង់មិនេធ្វីកន្ដើយ តែងប្រោសឲ្យល្ហើយ
មិនដែលខានឡើយ រាល់ពេលណា ផ្ទេរលើទ្រង់
ចូរទុកចិត្តទ្រង់ចុះ ទ្រង់មានព្រះទ័យស្មោះត្រង់ ។
៣.ទ្រង់សន្យាតាំងអ្នកសុចរិត ដោយជំនឿពិតលើព្រះរាជបុត្រាព្រះអង្គ
នឹងយាងមកទៀតតាមពេលកំណត់ ដោយសារយល់ដល់កូនទ្រង់ បំផ្លាស់រូបអង្គ
អ្នកស្មោះតាមទ្រង់ ជារូបកាយដ៏ឧត្តម
ចូរយើងជឿទ្រង់ចុះ កុំមានចិត្តថប់បារម្ភ ។