ទំនុកច្រៀង (Lyric)
១.ព្រះយេស៊ូវគ្រីស្ទ ទ្រង់នឹងតាំងរាជ្យ ដោយឬទ្ធិអំណាច មានតេ ជះល្បី
រាជ្យទ្រង់តាំងឡើង គ្រប់គ្រងលើលោកិយ គ្រប់សត្វនិងមនុស្សប្រុសស្រី
បានក្ដីសុខក្សេមក្សាន្ដ ។
២.រាជ្យតាំងឡើងហើយ មានភាពរុងរឿង ផែនដីថ្កុំថ្កើង ដូចសួគ៌ វិមាន
ទាំងពួកបរិសុទ្ធ បានរុងរឿងថ្កើងថ្កាន ដ្បិតព្រះទ្រង់ប្រោសប្រទាន
ឯកសិទ្ធធំឧត្តម ។
៣.ក្នុងរាជ្យព្រះអង្គ មានសន្ដិភាព គ្មានអំពើបាប កំផិតលួច បន្លំ
មានតែសុចរិត ដ្បិតអង្គទ្រង់ជាធំ ហើយទ្រង់ធ្វើការដឹកនាំ
ដោយឫទ្ធិដំបងដែក ។
៤.នគរទ្រង់ធំពេញ សព្វលោកិយ វាតទីធំក្រៃ ទ្រង់ជា ក្សត្រឯក
ដ្បិតទ្រង់មានជ័យ រាស្ដ្រទ្រង់អាចពឹងផ្អែក ហើយឲ្យទទួលចំណែក
ក្នុងរាជ្យដ៏ឋិតថេរ ។