Loading...
close
ទំនុកខ្មែរបរិសុទ្ធ

ទំនុកខ្មែរបរិសុទ្ធ
Key: C  ·  Time: 4/4  ·  Tempo: 79bpm  ·  Melody www.khmerworship.com/sheet-music/6095748

ទំនុកច្រៀង (Lyric)
១.ព្រះវិញ្ញាណបរិសុទ្ធ អឺអឺអឺអឺយ ជាអង្គជំនួយមានពេញដោយឫទ្ធិ        
អំណាចចេស្ដា  មកដឹកនាំខ្ញុំ ឲ្យដើរតាមមាគ៌ា ហើយជួយការពារ 
ថែទាំរក្សា  បំភ្លឺលោកនេះ ឲ្យបានស្គាល់ព្រះ  ទ្រង់ជួយបំផ្លាស់ 
ដាស់តឿនបង្កើនចិត្តថ្មី     ។ 

២.ព្រះអង្គទ្រង់ជាត្រា  អឺអឺអឺអឺយ ដៅអស់អ្នកណាដែលមានចិត្តស្មោះ        
លះចោលលោកិយ ទ្រង់ដៅរូបខ្ញុំ   ឲ្យរស់ដោយភក្ដី  នៅក្នុងរស្មី 
ដ៏ភ្លឺពេកក្រៃ មានសេរីខ្ពស់ ផុតលើទាំងអស់ ដៅទុកប្រោសលោះ 
ព្រោះខ្ញុំព្រមជឿទ្រង់ពិត    ។ 

៣.ទ្រង់ជួយនាំពាក្យខ្ញុំ អឺអឺអឺអឺយ ដែលខំអង្វរដល់ព្រះបិតា         
យ៉ាងអស់ពីចិត្ត ហើយថ្ងូរជួសខ្ញុំ ឲ្យព្រះជួយជីវិត រួចប្រោសខ្ញុំពិត 
ឲ្យបានជីវិត ដោយព្រះចេស្ដា ព្រះគុណអស្ចារ្យ និងក្ដីមេត្តា 
ខ្ញុំរង់ចាំរូបកាយថ្មី      ។                      
C ព្រះវិញ្ញាណបរិសុទ្ធ ( ខ ៩០ ) ទំនុកខ្មែរបរិសុទ្ធ
Settings
remove
TRANPOSE restart_alt
0
add
zoom_out
ZOOM
0.9
zoom_in