ទំនុកច្រៀង (Lyric)
១.ហេតុអ្វីបានជាព្រះអង្គសង្គ្រោះ រងទុក្ខទោសជាដំណំ
ខ្ចាយព្រះលោហិតដើម្បីប្រោសលោះ មនុស្សមានបាបយ៉ាងដូចខ្ញុំ ។
បន្ទរ.គឺនៅត្រង់ឈើឆ្កាងនោះ ខ្ញុំបានឃើញពន្លឺពិត ហើយបន្ទុកចិត្តខ្ញុំបានធូរស្រាល
ដោយសារជំនឿខ្ញុំ បានទទួលពន្លឺដ៏ពិត ឥឡូវខ្ញុំ សប្បាយ រាល់ថ្ងៃ ។
២.ដែលទ្រង់ទ្រាំថ្ងូរលើឈើឆ្កាងនោះ ក៏ព្រោះបាបខ្ញុំធ្ងន់ក្រៃ
គួរអស្ចារ្យនឹងព្រះគុណប្រោសលោះ ទ្រង់ស្រឡាញ់ឥតសំចៃ ។
បន្ទរ.គឺនៅត្រង់ឈើឆ្កាងនោះ ខ្ញុំបានឃើញពន្លឺពិត ហើយបន្ទុកចិត្តខ្ញុំបានធូរស្រាល
ដោយសារជំនឿខ្ញុំ បានទទួលពន្លឺដ៏ពិត ឥឡូវខ្ញុំ សប្បាយ រាល់ថ្ងៃ ។
៣.ព្យួរលើឈើឆ្កាងឲ្យទ្រង់ត្រូវស្លាប់ ក៏ព្រោះតែបាបផងខ្ញុំ
ទ្រង់ស៊ូស្លាប់ជួសឲ្យខ្ញុំបានរស់ រួចផុតទុក្ខទោសដ៏ធំ ។
បន្ទរ.គឺនៅត្រង់ឈើឆ្កាងនោះ ខ្ញុំបានឃើញពន្លឺពិត ហើយបន្ទុកចិត្តខ្ញុំបានធូរស្រាល
ដោយសារជំនឿខ្ញុំ បានទទួលពន្លឺដ៏ពិត ឥឡូវខ្ញុំ សប្បាយ រាល់ថ្ងៃ ។
៤.គុណទ្រង់នោះធ្ងន់រកអ្វីឲ្យធួន ស្មើនឹងព្រះគុណព្រះអង្គ
ខ្ញុំមានតែចិត្តព្រលឹងរូបកាយ សូមលើក ថ្វាយដាច់ដល់ទ្រង់ ។