Loading...
close
ទំនុកខ្មែរបរិសុទ្ធ

ទំនុកខ្មែរបរិសុទ្ធ
Key: F  ·  Time: 4/4  ·  Tempo: 75bpm  ·  Melody www.khmerworship.com/sheet-music/5932564

ទំនុកច្រៀង (Lyric)
១.រដូវចម្រូត  ឱបងប្អូនអើយ បានមកដល់ហើយ ចូរចាប់កណ្តៀវ  ចេញច្រូតគ្រប់គ្នា កុំធ្វេសព្រងើយ 
ដ្បិតស្រូវផ្លែទុំល្មមហើយ  ឱបងប្អូនអើយ ប្រឹងកុំបង្អង់ ច្រូតផង  យើងប្រមូលផង ច្រូតថ្វាយព្រះអង្គ  ទាន់ពេលនៅថ្ងៃ   ។ 

២.ទោះក្តៅរងារ  ឱបងប្អូនអើយ ប្រឹងទាន់ដើមដៃ ក្រែងស្រូវទុំញោស  រដូវជ្រុលហួស ខាតបង់ច្រើនក្រៃ 
យើងច្រូតឲ្យទាន់ដើមដៃ ស្រមាំងសាលី ថ្វាយទ្រង់យ៉ាងឆាប់ ច្រូតរួច ចងជាកណ្តាប់ ចូរយើងប្រញាប់ ដោយចិត្តស្មោះត្រង់   ។ 

៣.ទោះបើគ្នាតិច ឱបងប្អូនេអីយ ត្រូវច្រូតថ្វាយទ្រង់ ព្យាយាមជានិច្ច កុំធ្វេសភ្លាំងភ្លេច ឬនៅរារង់ 
យើងទូលសូមពីព្រះអង្គ ថែមកម្លាំងផង ចម្រូតធំណាស់ មុនយប់ យើងហើយស្រឡះ  ថ្វាយព្រះអម្ចាស់ នាំចូលឋានសួគ៌    ។                     
F ច្រូតថ្វាយព្រះអង្គ ( ខ ១៧២ ) ទំនុកខ្មែរបរិសុទ្ធ
Settings
remove
TRANPOSE restart_alt
0
add
zoom_out
ZOOM
0.9
zoom_in