Loading...
close
ទំនុកខ្មែរបរិសុទ្ធ

ទំនុកខ្មែរបរិសុទ្ធ
Key: Eb  ·  Time: 4/4  ·  Tempo: 91bpm  ·  Melody www.khmerworship.com/sheet-music/5725300

ទំនុកច្រៀង (Lyric)
១.សែនសុខសាន្តនាថ្ងៃប្រជុំ ចិត្តសុខុម មនោរម្យដោយក្តីសប្បាយ ជាមង្គល់មិនត្រូវកង្វល់ខ្វល់ខ្វាយ ដោយព្រះពរទាំងឡាយ 
ផ្តល់មកទៀងជាក់ ឲ្យបានសុខក្សេមក្សាន្ត ប្រកបស្និទ្ធក្នុងព្រះវិញ្ញាណ នៃព្រះវរបិតា។ 

២.សូមព្រះពរនៃថ្ងៃប្រជុំ ព្រះគុណនាំ ឲ្យបានក្តីល្អសោភា សូមប្រទានចិត្តស្នេហ៍ជានិច្ចគ្រប់គ្រា ស្មោះដើរតាមមាគ៌ា 
នៃព្រះជាម្ចាស់ ដោយព្រះគ្រីស្ទឃុំគ្រង មិនឲ្យធ្លាក់ក្នុងក្តីសៅហ្មង មានសុទ្ធតែជោគជ័យ ។ 

៣.សែនសុខសាន្តក្នុងពួកជំនុំ	ដែលប្រជុំ លើកនាមព្រះគ្រីស្ទថ្លាថ្លៃ ទ្រង់លោះបាបដរាបដល់ស៊ូប្តូរ ក្ស័យលោហិតហូរជោកកាយ 
សងថ្លៃប្រោសលោះ ទុកជាកូនស្ងួនភ្ងា លើកតម្កើងព្រះវរបិតា បុត្រាព្រះវិញ្ញាណ	។                      
Eb សែនសុខសាន្ត ( ខ ២៥៣ ) ទំនុកខ្មែរបរិសុទ្ធ
Settings
remove
TRANPOSE restart_alt
0
add
zoom_out
ZOOM
0.9
zoom_in