Loading...
close
ទំនុកខ្មែរបរិសុទ្ធ

ទំនុកខ្មែរបរិសុទ្ធ
Key: Fm  ·  Time: 4/4  ·  Tempo: 130bpm  ·  Melody www.khmerworship.com/sheet-music/5694328

ទំនុកច្រៀង (Lyric)
១.ព្រះពិតទ្រង់បានយាងមក                   ដើម្បីតាមរកអ្នកដែលបាត់បង់     (ស្ទួន)
ស៊ូប្ដូរស្លាប់ជួសមនុស្សផង                  ខ្ទេចខ្ទាំរូបអង្គខ្ចាយព្រះលោហិត      ។ 

២.ឲ្យគេព្យួរលើឈើឆ្កាង                         ចុកចាប់សញ៌ង្គទាល់ក្ស័យជីវិត    (ស្ទួន)
ទុកជាថ្លៃលោះបាបពិត                      ស្រោចស្រង់ជីវិតបាបជនទាំងឡាយ  ។ 

៣.លោកិយនេះជាប់មានបាប                រងទុក្ខដរាបគ្មានពេលល្ហែល្ហើយ    (ស្ទួន)
គ្មានអ្វីជួយឲ្យបានស្បើយ                 ខំសាងអស់ហើយរិតតែទុក្ខធ្ងន់       ។ 

៤.តែព្រះជាអង្គសង្គ្រោះ                        បានយាងមកដោះដោយបង់ព្រះជន្ម (ស្ទួន)
ដើម្បីលោះបាបដ៏ធ្ងន់                        រួចមានព្រះជន្មរស់ឡើងវិញពិត     ។ 

៥.បីថ្ងៃក្រោយទ្រង់សុគត                      អង្គដ៏បរិសុទ្ធទ្រង់បានជីវិត            (ស្ទួន)
រស់ឡើងគឺអង្គព្រះពិត                      មានពេញដោយឫទ្ធិបារមីចេស្ដា  ។ 

៦.ការប្រោសលោះធ្វើសម្រេច             បាបកម្មទ្រង់ផ្ដាច់រួចស្រេចហើយណា (ស្ទួន)
ព្រះលោហិតតាំងសញ្ញា                    វិសេសថ្លៃថ្លាឈាមសញ្ញាថ្មី       ។ 

៧.ទ្រង់សុគតហើយរស់វិញ                ចេស្ដាពោរពេញព្រះនាមទ្រង់ល្បី         (ស្ទួន)
ទេវតាច្រៀងថ្វាយពរជ័យ                គ្រប់ជាតិប្រុសស្រីក្រាបលុតទៀបបាទ  ។ 

៨.ទ្រង់រស់ឡើងវិញជាពិត                   សូមញាតិឆា្ងយជិតប្រឹងប្រែងសង្វាត     (ស្ទួន)
យកទ្រង់ទុកធ្វើជាខ្នាត                     ជឿទ្រង់បានស្អាតជ្រះអស់សៅហ្មង    ។                      
Fm ព្រះដ៏ប្រោសលោះទ្រង់រស់វិញ ( ខ ៥៧ ) ទំនុកខ្មែរបរិសុទ្ធ
Settings
remove
TRANPOSE restart_alt
0
add
zoom_out
ZOOM
0.9
zoom_in