ទំនុកច្រៀង (Lyric)
១.សេចក្តីសុខសាន្ត សុខសាន្តចូរមានក្នុងចិត្ត ព្យាយាមប្រព្រឹត្ត ប្រព្រឹត្តដោយចិត្តជ្រះថ្លា
តាមបទបញ្ញត្តិដែលព្រះបានចារ ដើរតាមមាគ៌ា ដើរតាមមាគ៌ាដ៏ល្អប្រពៃ ។
២.ព្រះអង្គលោះបាប លោះបាបជួសយើងរួចហើយ គ្មានទោសទៀតឡើយ យើងអើយផុតភពអប្រិយ
យើងបានសុខសាន្តទាំងប្រុសទាំងស្រី ដ្បិតទ្រង់ប្រណី ដ្បិតទ្រង់ប្រណីដល់យើងរាល់គ្នា ។
៣.ព្រះអង្គយេស៊ូវយេស៊ូវ ស្រឡាញ់យើងស្មោះ ប្តូរស្លាប់ដោយព្រោះ រំដោះយើងពីវេទនា
ឲ្យបានសុខសាន្តនៅឋានសួគ៌ា ឋានព្រះបិតា រៀបឲ្យអ្នកណាជឿដល់ព្រះអង្គ ។
៤.ខ្ញុំលែងខ្វល់ខ្វាយ សប្បាយនៅក្នុងដួងចិត្ត ព្រះវិញ្ញាណពិត សណ្ឋិតក្នុងចិត្តផូរផង់
ផ្តល់ក្តីសង្ឃឹមទៅលើតែទ្រង់ ដោយសារព្រះអង្គ ដោយសារព្រះអង្គសុខសាន្តប្រពៃ ។