Loading...
close
ទំនុកខ្មែរបរិសុទ្ធ

ទំនុកខ្មែរបរិសុទ្ធ
Key: Am  ·  Time: 4/4  ·  Tempo: 81bpm  ·  Melody www.khmerworship.com/sheet-music/4946247

ទំនុកច្រៀង (Lyric)
១.ពេលកើតមានទុក្ខព្រួយ ព្រះវិញ្ញាណជួយលោមកំសាន្ដចិត្ត      ឲ្យធូរស្បើយពីវិបត្តិ 
ទ្រង់លាងសំអាតចិត្តសៅហ្មង ឲ្យតែថ្វាយដាច់ស្រេចដល់ព្រះអង្គ    
ទូលអស់រឿងផងទាំងប៉ុន្មាន      កុំលាក់ទុកនៅក្នុងប្រាណ 
ទ្រង់ជួយឲ្យបាន ល្ហែល្ហើយជាក់    ។ 

២.ពេលមានការបៀតបៀន  នោះព្រះវិញ្ញាណគង់ជាមួយអ្នក      ទ្រង់ជួយឲ្យរួចអន្ទាក់ 
ខ្នោះឃា្នងច្រវាក់ទាំងប៉ុន្មាន  ជួបការលំបាក   ចូរអធិស្ឋាន   
ទ្រង់ជួយឲ្យបានរួចទុក្ខភ័យ   ក្លាហានឡើងទាំងប្រុសស្រី      
មើលន៏ភួងជ័យ អ្នកនឹងបាន    ។ 

៣.ពេលមានឈឺគ្រាំគ្រា  ព្រះវិញ្ញាណជាគ្រូពេទ្យចំណាន ជាថ្នាំទិព្វព្រះប្រទាន 
ចូរអធិស្ឋានសូមចេស្ដា  ទ្រង់មានអំណាចឫទ្ធីខ្លាំងក្លា     
បារមីចេស្ដាខ្ពស់បំផុត  ប្រោសជាឆាប់កុំស្រយុត   
សង្ឃឹមមោះមុត  ទ្រង់ប្រោសឲ្យ    ។ 

៤.នៅពេលមានឧបស័គ្គ   ទោះបីគ្រោះថ្នាក់ដល់ស្លាប់ក៏ដោយ     ព្រះវិញ្ញាណហ៊ុំព័ទ្ធឲ្យ 
កុំរាបែរក្រោយចូរទៅមុខ  ឈ្មោះអ្នកក្នុងក្រាំងព្រះបានកាត់ទុក   
ចូរដើរទៅមុខដោយគ្មានខ្លាច សេចក្ដីស្លាប់គ្មានអំណាច   
គំរាមកមា្លច  កូនព្រះឡើយ     ។                     
Am ព្រះវិញ្ញាណនៃសេចក្ដីពិត ( ខ ៨២ ) ទំនុកខ្មែរបរិសុទ្ធ
Settings
remove
TRANPOSE restart_alt
0
add
zoom_out
ZOOM
0.9
zoom_in