ទំនុកច្រៀង (Lyric)
១. ទ្រង់ខំតាមរកខ្ញុំ ព្រះយេស៊ូវអើយ អង្គទ្រង់មានឈាមដាប
ទ្រង់ខំតាមរកខ្ញុំ ព្រះយេស៊ូវអើយ អង្គទ្រង់មានឈាមដាប
ទ្រង់តាមហៅខ្ញុំ ឲ្យបានចេញផុតពីមេបាប មានសេរីភាព ដើរតាម ផ្លូវត្រង់ ។
២. ទ្រង់ត្រូវរងរបួស ព្រះយេស៊ូវអើយ ដោយព្រោះទ្រង់លះបង់
ទ្រង់ត្រូវរងរបួស ព្រះយេស៊ូវអើយ ដោយព្រោះទ្រង់លះបង់
ខំតាមរកខ្ញុំ ដែលបានទាសចេញពីព្រះអង្គ រងវេទនាផង នៅកាល់ វ៉ារី ។
៣. ទ្រង់ត្រូវគេធ្វើគុត ព្រះយេស៊ូវអើយ អង្គទ្រង់ត្រូវជាន់ឈ្លី
ទ្រង់ត្រូវគេធ្វើគុត ព្រះយេស៊ូវអើយ អង្គទ្រង់ត្រូវជាន់ឈ្លី
លោហិតហូរចុះ សងថ្លៃប្រោសលោះខ្ញុំពេញទី រួចក្ស័យជីវី នៅលើ ឈើឆ្កាង
៤. ទ្រង់ស៊ូក្ស័យជួសខ្ញុំ ព្រះយេស៊ូវអើយ ដោះបាបខ្ញុំគ្រប់យ៉ាង
ទ្រង់ស៊ូក្ស័យជួសខ្ញុំ ព្រះយេស៊ូវអើយ ដោះបាបខ្ញុំគ្រប់យ៉ាង
ព្រោះស្រឡាញ់ខ្ញុំ ស៊ូស្លាប់ជំនួសជាភស្ដុតាង ឈាមទ្រង់លុបលាង អោយខ្ញុំ បរិសុទ្ធ ។