ទំនុកច្រៀង (Lyric)
១. អង្គឯណាដែលមានសេចក្ដីស្រឡាញ់ ដូចព្រះយេស៊ូវ
ពិតជារកពុំបានឡើយ ទេ ទេ ទេ ពិតជារកពុំបានសោះឡើយ
ទ្រង់តែមួយតែងគង់នៅជិតបង្កើយ គឺទ្រង់ហើយ ជាតួ ស្រឡាញ់
រកគ្មានទេ ឲ្យដូចទ្រង់នោះគ្មានសោះឡើយ គឺទ្រង់ហើយជាតួសេចក្ដី ស្រឡាញ់ (អើយ) ។
២. ទ្រង់គង់ជិតតែងជួយមើលថែរាល់ថ្ងៃ ដាស់តឿនទូន្មាន
ទោសខុសឆ្គងទ្រង់លប់ចេញ ទេ ទេ ទេ ទ្រង់មិនយកទោសព្រោះស្រឡាញ់
ក្ដីទុក្ខព្រួយទ្រង់ទទួលផ្ទុកជួសវិញ ជាសម្លាញ់ ស្ងួនភ្ងា ស្កប់ចិត្ត
រកគ្មានទេ ឲ្យដូចទ្រង់ពេញដោយស្រឡាញ់ ទ្រង់បំពេញឲ្យខ្ញុំបានស្កប់ ស្កល់ចិត្ត (អើយ) ។
៣. ចៅក្រមលើលោកិយកាត់ទោសទុរជន ឲ្យត្រឹមរួចខ្លួន
តែព្រះគ្រីស្ទទ្រង់អាណិត ខ្ញុំ បះ បោរ ទ្រង់លើកលែងទោសហើយអាណិត
ឲ្យរង្វាន់ជាមរតកនិងជីវិត រៀបឋានពិត ក្នុងដំ ណាក់ព្រះ
រកគ្មានទេ ឲ្យដូចទ្រង់ជាម្ចាស់ជីវិត ស្មោះត្រង់ពិតឲ្យខ្ញុំបានម រតកព្រះ (អើយ) ។