ទំនុកច្រៀង (Lyric)
១.ខ្ញុំសូម អឺយ ថ្វាយចិត្តដែលមានភក្តី (ស្ទួន)
ដ្បិតខ្ញុំគ្មានអ្វីថ្វាយដល់ទ្រង់សោះ ទ្រង់បានស្នេហ៍ខ្ញុំយ៉ាងអឺយស្ម័គ្រស្មោះ
ហើយបានប្រោសលោះដោយព្រះលោហិត ។
២.ស្នេហ៍ទ្រង់ អឺយ មានឈាមទុកជាភ័ស្តុតាង (ស្ទួន)
ទ្រង់ប្រោសលោះលាងហើយផ្តល់ជីវិត ខ្ញុំជាបាបជនត្រូវរស់វិញពិត
ដ្បិតខ្ញុំថ្វាយចិត្តដែលមានភក្តី ។
៣.ទ្រង់ស្រ (អឺយ) ឡាញ់ខ្ញុំក៏ទន់សន្តោស (ស្ទួន)
បើខ្ញុំដើរខុសទ្រង់ប្រោសប្រណី ទោះដល់ដួលដេកក៏លើកទ្របី
បង្កើនសា្មរតីឲ្យចិត្តហានក្លា ។
៤.ព្រះគ្រីស្ទ អឺយ ជាព្រះទ្រង់ស្រឡាញ់ពិត (ស្ទួន)
លះបង់ជីវិតហើយប្តូរសង្ខារ ដោយព្រោះរូបខ្ញុំទ្រង់មានមេត្តា
តាមក្តីករុណាមិនអាចវាស់បាន ។