Loading...
close
ទំនុកខ្មែរបរិសុទ្ធ

ទំនុកខ្មែរបរិសុទ្ធ
Key: C  ·  Time: 2/2  ·  Tempo: 70bpm  ·  Melody www.khmerworship.com/sheet-music/4327895
check_box_outline_blankទំនុកច្រៀង

ទំនុកច្រៀង (Lyric)
១.នេះនឹងថ្លាថ្លែងចែងចាចង  លើកតាមល្បិតល្បងដោយវិជ្ជា ប្រាំពីរពាក្យពិតគិតបួនឃ្លា តាមចេះព៍ណនាសញ្ញាថ្មី។ 
ថាប់ខ្ញុំចេះគ្រប់ភាសា   មនុស្សជាតិនានាទេវតាក្តី មិនបានសម្រេចដូចហឬទ័យ ព្រោះនៅខ្វះក្តីស្រឡាញ់នេះ។ 

២.ប្រៀបដូចលង្ហិនឬដូចឈីង   ដែលឮទ្រហឹងខ្លាំងដល់ម្លេះ ក៍គ្មានអំណាចនិងតេជះ ព្រោះខ្ញុំបានលះក្តីស្រឡាញ់។ 
ខ្ញុំចេះអធិប្បាយស្គាល់សេចក្តី   យល់អស់ទាំងន័យអាថ៍កំបាំង វិជ្ជាផ្សេងៗហើយព្រមទាំង ជំនឿមាំខ្លាំងរ់ភ្នំបាន។ 

៣.បើខ្វះសេចក្តីស្រឡាញ់ព្រះ   ក៍ដូចខ្ញុំខ្វះទាំងប៉ុន្មាន មិនអាចបំពេញចត្តខ្ញុំបាន ព្រោះហេតុខ្ញុំគ្មានក្តីស្រឡាញ់។ 
ទោះខ្ញុំចែកទ្រព្យទាំងអស់   ឲ្យកាយទាំងរស់ឥតកំណាញ់ ទៅដុតបូចាយ៉ាងណាមិញ ខ្វះក្តីស្រឡាញ់ឥតប្រយោជន៍។ 

៤.សេចក្តីស្រឡាញ់ធំធេងណាស់   មិនប្រែក្រឡាស់ឬរុះរោចន៍ មិនប្រកាន់ខឹងឬយកទោស មានចិត្តសន្តោសហើយសប្បុរស។ 
មិនចេះឈ្នានិះឬអួតខ្លួន   មិនចេះគុំគួនឬកុហក មិនប្រកាន់ខឹងឬយកទោស មានចិត្តសន្តោសហើយសប្បុរស។ 

៥.មិនយកប្រយោជន៍តែខ្លួនទេ   ទោះបីយើងគេទាំងប្រុសស្រី អំពើទុច្ចរិតចិត្តពីរបី លះចោលចេញខ្មីមិនទុកនៅ។ 
សប្បាយតែនឹងក្តីសុចរិត   ក៍គ្របបាំងជិតអ្វីទូទៅ ជំនឿសង្ឃឹមឋិតថេរនៅ ទ្រាំទ្រគ្រប់ផ្លូវបានទាំងអស់។ 

៦.ភាសាដទៃឈប់និយាយ   ចំណេះទាំងឡាយក៍សូន្យយសោះ តែក្តីស្រឡាញ់មិនចេះអស់ ដ្បិតយើងចេះនោះមិនពោពេញ។ 
ប្រសិនបើចេះគ្រប់សព្វស្មោះ   មិនពេញខ្នាតនោះក៍ថយចេញ ឯក្តីគ្រប់ល័ក្ខក៍ចូលវិញ  អធិប្បាយក៍ពេញពោរតាមខ្នាត។ 

៧.ដូចកាលខ្ញុំកក្មេងគំនិតក្មេង   ការនិយាយលេងនៅខ្វះខាត ព្រោះខ្ញុំនៅក្មេងមិនសង្វាត ភាពមិនសូវស្អាតព្រោះខ្លួនក្មេង។ 
លុះដល់ខ្ញុំធំឡើងកាលណា   លះបង់ការងារដែលខ្ញុំលេង ប្រៀបដូចកញ្ចក់ភ្លឺថ្លាឈ្វេង ឆ្លុះឃើញរូបឯងមិនស្រឡះ។ 

៨.ដោយព្រោះគម្ពីរបានសម្តែង   ឲ្យឃើញរូបឯងតែមិនច្បាស់ សល់ការប្រព្រឹត្តមិនគិតខ្មាស តែវេលានោះស្គាល់ច្បាស់វិញ។ 
ក៍ដូចជាព្រះទ្រង់ស្កាល់ដែរ   ទោះបីខ្ញុំខ្មែរតែពោរពេញ សេចក្តីស្រឡាញ់គ្មានទោម្មេញ ខ្ញុំតាមបំពេញហឬទ័យទ្រង់។ 

៩.ជំនឿសង្ឃឹមមិនស្រឡាញ់   អារក្សចុះចាញ់រួញក្រាបអង្គ  ស្រឡាញ់វិសេសលើសទាំងសង ជឿសង្ឃឹមផងមិនស្មើថ្ងៃ។ 
ច្នេះចូរដេញតាមក្តីស្រឡាញ់   វេញចិត្តត្របាញ់ឥតមោះមៃ ខំបើកចំហដួងហឬទ័យ ទទួលសេចក្តីស្រឡាញ់ពិត។                      
C សេចក្តីស្រឡាញ់ (ខ ២៦១) ទំនុកខ្មែរបរិសុទ្ធ
Settings
remove
TRANPOSE restart_alt
0
add
zoom_out
ZOOM
0.9
zoom_in