Loading...
close
ទំនុកខ្មែរបរិសុទ្ធ

ទំនុកខ្មែរបរិសុទ្ធ
Key: Am  ·  Time: 4/4  ·  Tempo: 91bpm  ·  Melody www.khmerworship.com/sheet-music/3918907

ទំនុកច្រៀង (Lyric)
១.ចូរខំចាំយាម  ឱពួកបរិសុទ្ធព្រះអើយ  ទ្រង់ជិតមកហើយ  តាមព្រះបន្ទូលសន្យា         
ថាទ្រង់មកឆាប់ឥតនៅរេរា   ដោយសារយល់ដល់យើងរាល់គ្នា នៅចាំយាមទ្រាំងុយងោកណាស់  ចាំមើលផ្លូវ   
ម្ចាស់មកវិញ       
បើកទ្វាររហ័ស  ថ្វាយព្រះអម្ចាស់យាងចូលមក  ។ 

២.យប់ជ្រៅណាស់ហើយ  នាងក្រមុំអើយចូរក្រោក  មុនទ្រង់យាងមក ចាក់ប្រេងបំពេញចង្កៀង        
ឲ្យទាន់នៅឆេះពន្លឺព្រាងៗ ចូររកប្រេងឲ្យពេញចង្កៀង ក្រែងរលត់បាត់អស់រស្មី  ពេលទ្រង់មក  
រកមិនទាន់  តើនាងបានអ្វី  នឹងដង្ហែចូលមង្គលការ ។ 

៣.ថ្ងៃជិតរះហើយ តើនៅតែដេកដល់ណា  ក្រោកឡើងគ្រប់គ្នា  មើលមេឃក្រហមស្រឡះ       
លេចចេញរស្មីឲ្យយើងឃើញច្បាស់  ព្រះអាទិត្យសុចរិតនឹងរះ បញ្ចេញរស្មីយ៉ាងរុងរឿង  ដល់យើងហើយ          
ចាំទទួល  ព្រះអម្ចាស់យើង   ដែលទ្រង់យាងមកតាមសន្យា  ។ 

៤.ចូរខំចាំយាម ឱពួកបងប្អួនស្ងួនភ្ងា  ទ្រង់មិនពន្យា ឆាប់វិលមកវិញជាក់ច្បាស់         
មើលទីសមា្គល់កំពុងប្រែផ្លាស់  ការអាក្រក់ជឿនលឿនខ្លាំងណាស់ ជាភស្តុតាងចុងគ្រាព្រះគុណ                        
រួមគ្នាឡើង  ប្រុងប្រយ័ត្ន  ដោយដឹងជាមុន  ថាពេលទ្រង់មកជិតដល់ហើយ  ។                     
Am ចូរចាំយាម ( ខ ១៨៥ ) ទំនុកខ្មែរបរិសុទ្ធ
Settings
remove
TRANPOSE restart_alt
0
add
zoom_out
ZOOM
0.9
zoom_in