Loading...
close
ទំនុកខ្មែរបរិសុទ្ធ

ទំនុកខ្មែរបរិសុទ្ធ
Key: Em  ·  Time: 4/4  ·  Tempo: 130bpm  ·  Melody www.khmerworship.com/sheet-music/3497518

ទំនុកច្រៀង (Lyric)
១.ខ្ញុំរស់ដោយសារព្រះគុណ    ទាំងចេះអត់ធន់ក៏ដោយសារម្ចាស់ថ្លៃ 
ព្រះគ្រីស្ទទ្រង់ប្រោសប្រណី ព្រះអង្គទ្របីដោយក្ដីស្រឡាញ់ 
គឺដោយសារព្រះគុណហើយ  (ស្ទួន) ប្រោសខ្ញុំធូរស្បើយក្ដីល្បួងចុះចាញ់ 
ព្រះវិញ្ញាណទ្រង់ជួយបំពេញផ្ដល់ជីវិតវិញរស់ក្នុងអំណរ។ 

២.ខ្ញុំរស់ដោយសារព្រះគុណ    ទាំងចេះអត់ធន់ទោះមានភាពទ័លក្រ 
សង្ឃឹមមរតកដ៏ល្អ  លែងគិតរឿងក្រទ្រព្យធនលោកិយ 
គឺដោយសារព្រះគុណពិត   (ស្ទួន)   បំផ្លាស់គំនិតសាច់ឈាមសព្វថ្ងៃ 
ដោយចេស្ដាមេល្បួងចាញ់ដៃ   ខ្ញុំមានជោគជ័យដោយអធិស្ឋាន    ។ 

៣.ខ្ញុំរស់ដោយសារព្រះគុណ ដូចមានគ្រប់គ្រាន់ចិត្តស្កប់លើប្រមាណ 
ព្រះគុណផ្ដល់មិនដែលខាន សង្គ្រោះខ្ញុំបានដោយសារជំនឿ 
គឺដោយសារព្រះគុណទេ    (ស្ទួន)  នាំចិត្តឲ្យប្រែព្រមទទួលជឿ 
ឥឡូវខ្ញុំរស់ដោយជំនឿ   ព្រះគុណទ្រង់ធ្វើមិនមែនខ្ញុំឡើយ    ។                     
Em ខ្ញុំរស់ដោយសារព្រះគុណ ( ខ ៨៦ ) ទំនុកខ្មែរបរិសុទ្ធ
Settings
remove
TRANPOSE restart_alt
0
add
zoom_out
ZOOM
0.9
zoom_in