ទំនុកច្រៀង (Lyric)
១.ព្រះយេស៊ូវជាមាគ៌ានៃយើងខ្ញុំ បានក្តីសុខុមដល់យើងរាល់គ្នា
ពួកយើងទាំងអស់ត្រូវខំពុះពារ ដើរតាមមាគ៌ាព្រះយេហូវ៉ា ។
២.យើងត្រូវដើរតាមព្រះបន្ទូលព្រះអង្គ តាមផ្លូវរបស់ព្រះវរបិតា
និងព្រះយេស៊ូជារាជបុត្រា ដែលប្តូរជីវ៉ាលោះបាបមនុស្សលោក ។
បន្ទរ.ព្រះលោហិតទ្រង់ហូរធ្លាក់សព្វព្រះកាយ ហើយព្រះអង្គបានស្រង់យើងទាំងឡាយ
ឲ្យរួចពីអំណាចអារក្សសាតាំង ដែលវាប្រឆាំងព្រះវរបិតា ព្រះអង្គព្រមក្ស័យសង្ខារ ដោយមិនសា្តយជីវ៉ា
ដើម្បីប្រឆាំងអារក្សនោះណា វាបានមកលួងលោម កូនចៀមព្រះអម្ចាស់ ដែលក្រាញននៀលដើរតាមព្រះអង្គ ។
៣.ពួកយើងត្រូវខំដើរផ្សាយព្រះបន្ទូល បញ្ចុះបញ្ចូលតាមបញ្ជាទ្រង់
នៅគ្រប់តំបន់ឲ្យជឿព្រះអង្គ ប្តេជ្ញាតាមទ្រង់លុះក្ស័យសង្ខារ ។