ទំនុកច្រៀង (Lyric)
១.ឱព្រះអម្ចាស់អើយ សូមទ្រង់ទទួល ព្រះអង្គអើយ រូបខ្ញុំផង
ខ្ញុំឱក្រាបនៅទៀបឈើឆ្កាងព្រះអង្គ អង្វរលន់តួសូមអត់ទោសា
សូមព្រះលោហិតថ្លៃថ្លា ផ្សះចិត្តដែលខូចគ្រាំគ្រា ។
២.ឱខ្ញុំសូមថ្វាយខ្លួន សូមចូលពឹងជ្រក ព្រះអង្គអើយ សូមរក្សា
សូមប្រទានព្រះវិញ្ញាណដ៏ថ្លៃថ្លា បាននៅទាបព្រះឱរា រាល់ថ្ងៃ
ក្រែងខ្ញុំកើតមានគ្រោះភ័យ ដោយដៃអារក្សសាតាំង ។
៣.ខ្ញុំសូមតាមព្រះអង្គ ដ្បិតខ្មាំងប៉ុនប៉ង ព្រះអង្គអើយ ចាប់ជាខ្លាំង
បើជាប់ក្នុងព្រះអង្គខ្ញុំអាចតតាំង ទោះបាបផ្តន្ទាប្រឆាំងជីវិត
ខ្ញុំអាងមានទ្រង់គង់ជិត ជាថ្មដាពឹងជ្រកអើយ ។