Loading...
close
ទំនុកខ្មែរបរិសុទ្ធ

ទំនុកខ្មែរបរិសុទ្ធ
Key: G  ·  Time: 4/4  ·  Tempo: 79bpm  ·  Melody www.khmerworship.com/sheet-music/2680691

ទំនុកច្រៀង (Lyric)
១.បើយើងគ្រីស្ទជន គ្រីស្ទជន ត្រូវដើរតាមព្រះ​ (ស្ទួន)
ត្រូវតែរូតរះ ឱបងប្អូនអើយ ត្រូវតែរូតរះ អឺអឺអឺងអឺយ 
ឱបងប្អូនអើយ ខំប្រឹងប្រែងអានព្រះគម្ពីរ ។ 

២.បើយើងគ្រីស្ទជន គ្រីស្ទជន ត្រូវប្រឹងសំភី                 (ស្ទួន)
ធ្វើតាមបញ្ជា ឱបងប្អូនអើយ ធ្វើតាមបញ្ជា អឺអឺអឺងអឺយ 
ឱបងប្អូនអើយ តាមបន្ទូលដែលទ្រង់បង្គាប់ ។ 

៣.បើយើងគ្រីស្ទជន គ្រីស្ទជន ត្រូវចោលទមា្លប់ (ស្ទួន)
ការពុំគួរគាប់  ឱបងប្អូនអើយ  ការពុំគួរគាប់ អឺអឺអឺងអឺយ 
ឱបងប្អូនអើយ ត្រូវតែជៀសវាងឲ្យបានឆា្ងយ ។ 

៤.បើយើងគ្រីស្ទជន គ្រីស្ទជន គួរទុកជាស្នាម (ស្ទួន)
ឲ្យគេដើរតាម ឱបងប្អូនអើយ ឲ្យគេដើរតាម អឺអឺអឺងអឺយ 
ឱបងប្អូនអើយ រកឃើញផ្លូវអាចចូលដល់ព្រះ ។ 

៥.បើយើងគ្រីស្ទជន គ្រីស្ទជន ត្រូវខំរូតរះ (ស្ទួន)
ដ្បិតព្រះអម្ចាស់ ឱបងប្អូនអើយ ដ្បិតព្រះអម្ចាស់    អឺអឺអឺងអឺយ 
ឱបងប្អូនអើយ ឲ្យចេញទៅជួយផ្សាយដំណឹង ។ 

៦.ផ្សាយប្រាប់មនុស្សផង មនុស្សផង ឲ្យគេបានដឹង (ស្ទួន)
បានឮដំណឹង ឱបងប្អូនអើយ បានឮដំណឹង អឺអឺអឺងអឺយ 
ឱបងប្អូនអើយ ពីព្រះអង្គដែលជួយសង្គ្រោះ ។                     
G បើយើងជាគ្រីស្ទជន ( ខ ១៦៤ ) ទំនុកខ្មែរបរិសុទ្ធ
Settings
remove
TRANPOSE restart_alt
0
add
zoom_out
ZOOM
0.9
zoom_in