Loading...
close
ទំនុកខ្មែរបរិសុទ្ធ

ទំនុកខ្មែរបរិសុទ្ធ
Key: F  ·  Time: 4/4  ·  Tempo: 120bpm  ·  Melody www.khmerworship.com/sheet-music/264517

ទំនុកច្រៀង (Lyric)
១.ឱពួកអ្នកចង់សុចរិតអើយ       ចូរមក           ចូរអ្នកទទួលយក 
អំណោយទានព្រះផ្ដល់មក    គឺព្រះយេស៊ូវតែមួយ   ជាតួអង្គសុចរិត ។ 
ហេតុអ្វីបានជាបង់ពេលវេលា   ចាយទ្រព្យធនធ្វើសាងចិត្ត 
ចូរអ្នកលះបង់ចោលគំនិត      ហើយបែរមកព្រះយេស៊ូវពិត 
ទ្រង់ឲ្យអ្នកបានសុចរិត           រហូតអស់កល្ប    ។ 

២.ឱពួកអ្នកចង់បានអំណរអើយ     ចូរមក     ចូរអ្នកទទួលយក 
អំណរដែលព្រះផ្ដល់មក   ទ្រង់ដាក់ក្នុងព្រះយេស៊ូវ    ជាអំណរដ៏ពិត ។ 
ហេតុអ្វីបានជាបង់ពេលវេលា      រកអ្វីដែលមិនស្កប់ចិត្ត 
ព្រះគ្រីស្ទផ្ដល់អំណរអ្នកពិត      ចូរទទួលទ្រង់ទុកក្នុងចិត្ត 
បានអំណរជាប់នៅជាពិត           រហូតអស់កល្ប       ។ 

៣.ឱពួកអ្នកចង់បានសុខអើយ       ចូរមក       ចូរអ្នកទទួលយក 
សេចក្ដីសុខព្រះផ្ដល់មក ក្នុងព្រះយេស៊ូវតែមួយ  មានសុខសាន្ដសួស្ដី ។ 
ហេតុអ្វីបានជាបង់ពេលវេលា       រកសុខរបស់លោកិយ 
ដែលមានទុក្ខតាមរៀងរាល់ថ្ងៃ     ភ្លេចខ្លួនសា្មនថាបានសប្បាយ 
ថ្ងៃណាមួយខ្លួនត្រូវអន្ដរាយ      រងទុក្ខអស់កល្ប    ។ 

៤.ឱពួកចងរស់នៅពិតអើយ     ចូរមក      ចូរអ្នកទទួលយក 
ជីវិតដែល្រុពះផ្ដល់មក  គឺជាជីវិតអស់កល្ប  ដោយសារអង្គព្រះគ្រីស្ទ  ។ 
ហេតុអ្វីបានជាបង់ពេលវេលា         សាងផ្លូវចេញពីលោកនេះ 
សា្មនបានរស់តែត្រូវវិនាស         ថាខ្លួនឆ្លងផុតពីលោកនេះ 
ក្រៅពីផ្លូវរបស់ព្រះគ្រីស្ទ         ធ្លាក់ក្នុងបឹងភ្លើង      ។                      
F ចូរមកអ្នកស្វែងរកអើយ ( ខ ១១៦ ) ទំនុកខ្មែរបរិសុទ្ធ
Settings
remove
TRANPOSE restart_alt
0
add
zoom_out
ZOOM
0.9
zoom_in