ទំនុកច្រៀង (Lyric)
១.តាំងតែពីខ្ញុំបានជឿព្រះអង្គ មានសេចក្តីទុក្ខល្បួងល្បងជាញយៗ តែទ្រង់មានព្រះហឫទ័យស្មោះ ជួយដល់ខ្ញុំមិនឲ្យធ្លោយ
ដោយទ្រង់មិនបណ្តោយ ឲ្យល្បួងហួសកម្លាំង ទ្រង់រៀបផ្លូវឲ្យជៀសឧបស័គ្គដែលរារាំង នាំខ្ញុំផុតគ្រោះថ្នាក់ ។
២.ខ្ញុំសម្រេចចិត្តដើរតាមព្រះអង្គ មានខ្មាំងបៀតបៀនប៉ុនប៉ងធ្វើឲ្យអាក់ គំរាមកំហែងលោមបញ្ឆោត ធ្វើឲ្យខ្ញុំបែរចិត្តគ្រាក
ចោលទ្រង់ព្រោះលំបាក នៅតាមផ្លូវទៅមុខ តែព្រះអង្គដឹកដៃខ្ញុំជាប់ ទទួលផ្ទុកការលំបាកជួសខ្ញុំ ។
៣.ខ្ញុំសម្រេចចិត្តធ្វើករថ្វាយព្រះ កិច្ចការសាច់ឈាមចង់ឈ្នះការឧត្តម មេល្បួងឡោមព័ទ្ធខ្ញុំជុំជិត តែទ្រង់បានការពារខ្ញុំ
រងជាប់មិនបារម្ភ ជួយខ្ញុំគ្រប់ទាំងអស់ ការបានសម្រេចយកជោគជ័យ ដ្បិតទ្រង់ស្មោះជួយខ្ញុំមិនដែលខាន ។