Loading...
close
ទំនុកខ្មែរបរិសុទ្ធ

ទំនុកខ្មែរបរិសុទ្ធ
Key: C  ·  Time: 4/4  ·  Tempo: 88bpm  ·  Melody www.khmerworship.com/sheet-music/2390049

ទំនុកច្រៀង (Lyric)
១.សែនស្រឡាញ់ព្រះអង្គ   អឺយព្រោះទ្រង់ជាព្រះនៃខ្ញុំ (ស្ទួន)
ដែលមានព្រះហឫទ័យស្នេហាឧត្តម ដល់មនុស្សគ្រប់ជាតិប្រុស:ស្រី (ស្ទួន)

២.តាមបទព្រះគម្ពីរ    លោកយ៉ូហានជំពូកទីបី   (ស្ទួន)
ខដប់ប្រាំមួយចារចែងបញ្ជាក់លោកិយ  ដោយបន្ទូលពិតត្រង់ថា              (ស្ទួន)

៣.ដ្បិតព្រះទ្រង់ស្រឡាញ់   ដល់មនុស្សលោកយ៉ាងខ្លាំងអស្ចារ្យ    (ស្ទួន)
បានជាប្រទាននូវអង្គព្រះរាជបុត្រា   ស្ងួនភ្ងា ស្ងួនភ្ងាតែមួយ  (ស្ទួន)

៤.ដើម្បីអស់អ្នកណា  ជឿដល់ទ្រង់នោះទ្រង់តែងជួយ  (ស្ទួន)
ឲ្យរួចចាកផុតពីក្ដីវិនាសខ្វល់ព្រួយ  ប្រទានជីវិតអស់កល្ប                          (ស្ទួន)

៥.ខ្ញុំប្ដូរបង់ជីវិត    ដើរតាមទ្រង់ដ្បិតទ្រង់បណ្ដាល   (ស្ទួន)
ឲ្យខ្ញុំជឿជាក់ឲ្យខ្ញុំជឿជាក់ច្បាស់ថា  ទ្រង់ប្រោសលោះខ្ញុំរួចហើយ              (ស្ទួន)                     
C សែនស្រឡាញ់ព្រះអង្គ ( ខ ១១៣ ) ទំនុកខ្មែរបរិសុទ្ធ
Settings
remove
TRANPOSE restart_alt
0
add
zoom_out
ZOOM
0.9
zoom_in