ទំនុកច្រៀង (Lyric)
១.ជួនកាលព្រះអម្ចាស់ បើកឲ្យកើតមានសេចក្តីល្បួង មកដល់យើងតែម្តង ប្រយោជន៍ឲ្យយើងចេះប្រុងប្រៀប
កាលណាការណ៍កើតឡើង គួរយើងដឹងថាព្រះទ្រង់រៀប ផ្លូវឲ្យយើងជៀសបាប ក្រែងជំពប់ដួលហួសប្រមាណ ។
២.ប្រៀបដូចត្របកភ្នែក តើកំទេចចង់ចូលតាមណា វាធ្មេចបិទការពារ ខ្លាចមានការណ៍ចូលនាំរំខាន
ព្រះគង់ជិតកុំខ្លាច គ្មានអ្វីអាចមកប៉ះញល់បាន កូនព្រះដឹងប្រមាណ ដ្បិតយើងមានព្រះគង់ក្នុងខ្លួន ។
៣.ការល្បួងតែងកើតឡើង ដោយសារយើងមិនប្រុងប្រយ័ត្ន ចំណង់សាច់ឈាមរិត ឲ្យដួងចិត្តត្រូវចាប់អង្រួន
ធ្លាក់ចូលក្នុងអន្ទាក់ មានគ្រោះថ្នាក់ជំពប់ដួលផ្ទួន ចាក់ទម្លុះទាំងខ្លួន មិនមាំមួនត្រូវអន្តរធាន ។
៤.ព្រះចង់ល្បងជំនឿ ឲ្យយើងដើរអែបជាប់ព្រះអង្គ មានការត្រូវពឹងទ្រង់ ដ្បិតព្រះអង្គជួយយើងមិនខាន
ល្បងជាប់ឡើងថ្នាក់ថ្មី ថ្នាក់ពេញវ័យអាងជំនឿបាន តាំងទ្រង់ទុកក្នុងប្រាណ ល្បួងប៉ុន្មានយើងត្រូវជៀសផុត ។