ទំនុកច្រៀង (Lyric)
១.សរសើរហើយអរព្រះគុណ ព្រះអង្គដែលមានគុណធ្ងន់ ទ្រង់ប្រោសជន គ្រប់សាសន៍ឲ្យរស់ឡើង សរសើរដោយច្រៀងតម្កើង ព្រះអង្គទ្រង់ឬទ្ធិរុងរឿង ដួងចិត្តយើង ថ្វាយដល់ម្ចាស់ជីវិត។
២.សរសើរព្រះគុណព្រះអង្គ ទ្រង់ស្មោះយាងមកស្រោចស្រង់ ដ្បិតព្រះអង្គ ទ្រង់ជាព្រះដ៏ពិត ទ្រង់មានព្រះទ័យអាណិត យាងមកហើយគង់ជាប់ស្និទ្ធ ធ្វើជាមិត្ត នឹងយើងអ្នកមានបាប ។
៣.សរសើរហើយអរព្រះគុណ ព្រះទ័យស្រឡាញ់ទន់ភ្លន់ ទ្រាំអត់ធន់ នឹងយើងជាដរាប រាជ្យទ្រង់មានតែសន្ដិភាព ឋិតឋេរនៅជាដរាប យើងឈ្នះបាប ហើយមានជីវិតថ្មី ។