Loading...
close
ទំនុកខ្មែរបរិសុទ្ធ

ទំនុកខ្មែរបរិសុទ្ធ
Key: G  ·  Time: 4/4  ·  Tempo: 111bpm  ·  Melody www.khmerworship.com/sheet-music/2103752
check_box_outline_blankទំនុកច្រៀង

ទំនុកច្រៀង (Lyric)
១.ពួកយើងជាពួកគ្រីស្ទាន    តាំងចិត្តក្លាហានផ្សាយដំណឹងទៅ 
ដល់មនុស្សដែលទ្រង់សំដៅ   ឲ្យគេស្គាល់ផ្លូវដែលទ្រង់សង្គ្រោះ     
ដល់មនុស្សដែលទ្រង់សំដៅ   ឲ្យគេស្គាល់ផ្លូវដែលទ្រង់សង្គ្រោះ   

២.លោកនេះជាលោកបាត់បង់   តែចិត្តយើងចង់ឲ្យគេបានរស់ 
បានស្គាល់ព្រះអង្គសង្គ្រោះ    ជាព្រះប្រោសលោះឲ្យគេរួចបាប  
បានស្គាល់ព្រះអង្គសង្គ្រោះ    ជាព្រះប្រោសលោះឲ្យគេរួចបាប  

៣.រាល់រូបគ្រប់ជាតិប្រុសស្រី  គ្មានយល់ដឹងអ្វីវង្វេងដល់ស្លាប់ 
ដោយសារអារក្សមេបាប    បញ្ឆោតឲ្យស្លាប់ដាច់ពីព្រះចេញ      
ដោយសារអារក្សមេបាប   បញ្ឆោតឲ្យស្លាប់ដាច់ពីព្រះចេញ    

៤.ពួកយើងជាពួកកូនព្រះ   ត្រូវតែយកឈ្នះឲ្យបានពោរពេញ 
កំចាត់មេបាបចោលចេញ   តាំងចិត្តបណ្តេញវាដោយអំណាច    
កំចាត់មេបាបចោលចេញ   តាំងចិត្តបណ្តេញវាដោយអំណាច  

៥.ព្រះគ្រីស្ទជាមេទ័ពធំ       ជួយយើងយ៉ាងមាំចូរយើងកុំខ្លាច 
ទៅមុខដោយចិត្តអង់អាច    ដោយអាងអំណាចអង្គព្រះវិញ្ញាណ 
ទៅមុខដោយចិត្តអង់អាច   ដោយអាងអំណាចអង្គព្រះវិញ្ញាណ 

៦.ដូច្នេះឱពួកយើងអើយ    កុំនៅកន្តើយតាំងចិត្តក្លាហាន 
នាំសារទៅប្រាប់កុំខាន       ឲ្យគេវិលថ្កានមកឯព្រះពិត            
នាំសារទៅប្រាប់កុំខាន        ឲ្យគេវិលថ្កានមកឯព្រះពិត 

៧.នាំគេឲ្យបានសង្គ្រោះ    ឲ្យគេបានរស់រានមានជីវិត 
រង្វាន់ដល់យើងជាពិត     បើយើងមិនគិតក្រែងមានទោសសា 
រង្វាន់ដល់យើងជាពិត      បើយើងមិនគិតក្រែងមានទោសសា                        
G គ្រីស្ទជនអង់អាច ( ខ ១៥៤ ) ទំនុកខ្មែរបរិសុទ្ធ
Settings
remove
TRANPOSE restart_alt
0
add
zoom_out
ZOOM
0.9
zoom_in