ទំនុកច្រៀង (Lyric)
១.ខ្ញុំរួចខ្លួនហើយ អឺអឺអឺងអឺយ ផុតពីចំណង (ស្ទួន) រួចពីនឹមផង អឺអឺអឺងអឺយ សែនធ្ងន់ហួសល្បត់ ។
២.អស់ពេលយូរលង់ អឺអឺអឺងអឺយ ខ្ញុំខំប្រឹងរត់ (ស្ទួន) មេបាបបញ្ឆោត អឺអឺអឺងអឺយ ឲ្យបម្រើវា ។
៣.ពេលនេះខ្ញុំរួច អឺអឺអឺងអឺយ ព្រោះក្តីមេត្តា (ស្ទួន) ព្រះប្តូរសង្ខារ អឺអឺអឺងអឺយ លោះយករូបខ្ញុំ ។
៤.ទ្រង់លោះខ្ញុំរួច អឺអឺអឺងអឺយ ដោយឈាមឧត្តម (ស្ទួន) ទ្រង់ដោះរូបខ្ញុំ អឺអឺអឺងអឺយ ឲ្យមានសេរី ។
៥.ទ្រង់រក្សាខ្ញុំ អឺអឺអឺងអឺយ ទាំងផ្តល់អ្វីៗ (ស្ទួន) ផ្តល់ជីវិតថ្មី អឺអឺអឺងអឺយ ដោយព្រះវិញ្ញាណ ។
៦.ខ្ញុំរួចខ្លួនហើយ អឺអឺអឺងអឺយ ចិត្តខ្ញុំសុខសាន្ត (ស្ទួន) ខ្ញុំស៊ូប្តូរប្រាណ អឺអឺអឺងអឺយ តាមទ្រង់លុះក្ស័យ ។