Loading...
close
ទំនុកខ្មែរបរិសុទ្ធ

ទំនុកខ្មែរបរិសុទ្ធ
Key: Bb  ·  Time: 4/4  ·  Tempo: 143bpm  ·  Melody www.khmerworship.com/sheet-music/1929327

ទំនុកច្រៀង (Lyric)
១.ខ្ញុំមានអំណរខ្លាំងក្រៃដោយបានសង្គ្រោះ បានព្រះបោសលោះ 
ទ្រង់ជួយរំដោះឲ្យខ្ញុំមានភាពសេរី កាលមុនខ្ញុំដើរ បម្រើលោកិយ 
តាមភាពអប្រិយ ឥតយល់ដឹងអ្វី មេបាបបំភ្លៃឲ្យទាស់នឹងព្រះ ។ 

២.ខ្ញុំមានអំណរដោយបានឃើញពន្លឺពិត ភ្លឺចាំងក្នុងចិត្ត ឃើញសេចក្តីពិត 
ឲ្យខ្ញុំបានយល់ជាក់ច្បាស់ ឃើញការស្មោកគ្រោក នាំលោកវិនាស 
ការគួរខ្ពើមណាស់ ពន្លឺអម្ចាស់ភ្លឺចាំងស្រឡះ ឲ្យខ្ញុំជៀសឆា្ងយ ។ 

៣.ខ្ញុំមានអំណរដ្បិតព្រះអង្គមេត្រី ទ្រង់ជួយកែឆ្នៃ រៀបចំផ្លូវថ្មី 
ដោយទ្រង់លះបង់មិនសា្តយ លះទាំងជីវិត លោហិតហូរខ្ចាយ 
ស៊ូប្តូរអង្គកាយ	ជួយអ្នកដាច់ឆា្ងយ នាំមកដល់អាយឲ្យជានឹងព្រះ ។ 

៤.ខ្ញុំមានអំណរខ្លាំងដោយបានជីវិតថ្មី ជាជីវិតថ្លៃយ៉ាងវិសេសក្រៃ 
ដោយសារព្រះគ្រីស្ទជាម្ចាស់ ជីវិតអស់កល្ប ទ្រង់ប្រទានច្បាស់ 
គឺទ្រង់ជាម្ចាស់	ជួយប្រោសបំផ្លាស់	ដោយព្រះគុណព្រះ ខ្ញុំរស់តទៅ ។                     
Bb ខ្ញុំមានអំណរ ( ខ ២៤៦ ) ទំនុកខ្មែរបរិសុទ្ធ
Settings
remove
TRANPOSE restart_alt
0
add
zoom_out
ZOOM
0.9
zoom_in