Loading...
close
ទំនុកខ្មែរបរិសុទ្ធ

ទំនុកខ្មែរបរិសុទ្ធ
Key: C  ·  Time: 4/4  ·  Tempo: 130bpm  ·  Melody www.khmerworship.com/sheet-music/1817385

ទំនុកច្រៀង (Lyric)
១. ខ្ញុំសែនស្រឡាញ់      ព្រះវរបិតា         មានគ្រប់ចេស្តា មានគ្រប់ចេស្តា បង្កើតលោកីយ៍ ។ 
ទ្រង់ចាត់ព្រះបុត្រ    យេស៊ូវថ្លាថ្លៃ       យាងមកលោកីយ៍ ប្រោសជនប្រុសស្រី ឲ្យរួចជីវ៉ា ។ 

២. ខ្ញុំសែនស្រឡាញ់      ព្រះរាជបុត្រា       ទ្រង់ស៊ូមរណា ប្តូរព្រះជីវ៉ា ដោយព្រោះរូបខ្ញុំ ។ 
ទ្រង់បានបង្រៀន      ទូន្មានណែនាំ       ដាស់តឿនយើងខ្ញុំ នាំផ្លូវយើងខ្ញុំ ទៅសួគ៌វិមាន ។ 

៣. ខ្ញុំសែនស្រឡាញ់      អង្គព្រះវិញ្ញាណ   _      ទ្រង់លោមកំសាន្ត ទ្រង់លោមកំសាន្ត ហើយស្អាងចិត្តខ្ញុំ ។ 
ទ្រង់មានចេស្តា      បារមីឧត្តម       ទ្រង់កែចិត្តខ្ញុំ ដែលខូចខ្ទេចខ្ទាំ ឲ្យល្អពិសិដ្ឋ ។ 

៤. ខ្ញុំសែនស្រឡាញ់      ព្រះបន្ទូលពិត       បន្ទូលជីវិត បន្ទូលព្រះពិត ដាស់តឿនទូន្មាន ។ 
ខ្ញុំអានគម្ពីរ      ហើយអធិដ្ឋាន       ដើរតាមលំអាន តាមការបង្រៀន ពីព្រះឧត្តម ។ 

៥. ខ្ញុំសែនស្រឡាញ់      ពួកក្រុមជំនុំ       ដែលថ្វាយបង្គំ ដែលថ្វាយបង្គំ ចំពោះព្រះពិត ។ 
យើងពួកបរិសុទ្ធ      ប្រកបជិតស្និទ្ធ       ស្រឡាញ់ព្រះពិត ស្រឡាញ់ព្រះពិត ហើយតម្កើងទ្រង់ ។ 

៦. ខ្ញុំសែនស្រឡាញ់      អស់ទាំងមនុស្សផង         ចង់ជួយចម្លង ឲ្យរួចចំណង ដល់ទីសង្គ្រោះ ។ 
ខ្ញុំធ្វើបន្ទាល់   ពីព្រះដ៏រស់       នាំគេជឿស្មោះ ជឿព្រះដ៏រស់ គឺព្រះយេស៊ូវ ៕                      
C ចម្រៀងនៃសេចក្តីស្រឡាញ់ (ខ ៣១) ទំនុកខ្មែរបរិសុទ្ធ
Settings
remove
TRANPOSE restart_alt
0
add
zoom_out
ZOOM
0.9
zoom_in