Loading...
close
ទំនុកខ្មែរបរិសុទ្ធ

ទំនុកខ្មែរបរិសុទ្ធ
Key: A  ·  Time: 4/4  ·  Tempo: 79bpm  ·  Melody www.khmerworship.com/sheet-music/1631514

ទំនុកច្រៀង (Lyric)
១.ឱ!សូមព្រះវិញ្ញាណដ៏មានព្រះពរ      មកសណ្ឋិតនៅឲ្យបានពោរពេញ 
ញែកស្អាតឡើងវិញ      ឲ្យបានជាថ្មី    ដោយចេស្ដាដ៏ធំឧត្តម    សូមប៉ាន់ឆ្នៃ 
ដូចជាភាជន:ដ៏មានតម្លៃ     ប្រើការនៅក្នុងដំណាក់ទ្រង់       ។ 

២.ឱ!សូមព្រះវិញ្ញាណដ៏មានព្រះពរ      ប្រទានចេស្ដាថ្លៃថ្លាឧត្តម 
ព្រះពរយ៉ាងធំ    មានក្នុងព្រះអង្គ     ឲ្យមានចិត្តខិតខំសង្វាត    ជួយចម្លង 
អ្នកនៅក្នុងក្ដីងងឹតសូន្យសុង     ឲ្យឆ្លងដល់ត្រើយនៃជីវិត    ។ 

៣.ឱ!សូមព្រះវិញ្ញាណដ៏មានព្រះពរ    គាំពាររក្សាព្រលឹងខ្ញុំផង 
ជួយកូនព្រះអង្គ   ឲ្យបាននៅជិត     យល់ដល់ព្រះហឬទ័យស្រឡាញ់ 
ពោរពេញពិត      ពេញដោយសន្ដោសមេត្តាអាណិត    ដរាបដល់ស៊ូបង់ព្រះជន្ម 

៤.ឱ!សូមព្រះវិញ្ញាណដ៏មានពរអើយ       សូមនាំព្រះពររបស់ទ្រង់មក 
ចែកអ្នកស្វែងរក    ទាំងស៊ូអត់ធន់     ដល់ពួកអ្នកមានចិត្តស្រេកឃ្លានពឹងព្រះគុណ 
បានភាពបរិសុទ្ធដោយព្រះគុណធ្ងន់      ហើយឃើញព្រះភ័ក្ត្រព្រះអម្ចាស់     ។                      
A ឱសូមព្រះវិញ្ញាណដ៏មានព្រះពរ ( ខ ៨៣ ) ទំនុកខ្មែរបរិសុទ្ធ
Settings
remove
TRANPOSE restart_alt
0
add
zoom_out
ZOOM
0.9
zoom_in