ទំនុកច្រៀង (Lyric)
១.ទ្រង់ថ្លែងប្រាប់ពីរាជបុត្រា ដល់យើងរាល់គ្នា ទុកជាទីបន្ទាល់ (ស្ទួន)
អ្នកណាទទួលហើយមានចិត្តជឿឥតងឿងឆ្ងល់ នោះមានបន្ទាល់នៅក្នុងខ្លួនពិត ។
២.បន្ទាល់សិស្សទ្រង់យើងទទួលបាន តាមលោកយ៉ូហានយ៉ាងច្បាស់អស់ពីចិត្ត (ស្ទួន)
តែបន្ទាល់ព្រះយើងរិតតែច្បាស់ក្នុងគំនិត ព្រះគ្រីស្ទមកពិតដោយទឹកនិងឈាម ។
៣.មានសាក្សីដល់ទៅបីអង្គ ថ្លែងយ៉ាងេសា្មះBnm ត្រង់ ឲ្យយើងបានជឿតាម (ស្ទួន)
គឺព្រះបិតា ព្រះបន្ទូលនិងព្រះវិញ្ញាណ នៅលើសួគ៌ឋាន ជាព្រះត្រីឯក ។
៤.បន្ទាល់ទ្រង់ថាទ្រង់ប្រទាន ជីវិតអស់កល្ប ឲ្យយើងមានចំណែក (ស្ទួន)
ហើយជីវិតនោះនៅក្នុងព្រះរាជបុត្រាឯក ចង់បានចំណែកជឿព្រះយេស៊ូវ ។
៥.អ្នកណាមានព្រះរាជបុត្រា គឺយេស៊ូវគ្រីស្ទ មានជីវិតយឺនយូរ (ស្ទួន)
ឋិតនៅអស់កល្បលើឋានបរមសុខឥតផ្លាស់ប្ដូរ គ្មានព្រះយេស៊ូវគ្មានជីវិតឡើយ ។