Loading...
close
ទំនុកខ្មែរបរិសុទ្ធ

ទំនុកខ្មែរបរិសុទ្ធ
Key: C  ·  Time: 4/4  ·  Tempo: 111bpm  ·  Melody www.khmerworship.com/sheet-music/142232

ទំនុកច្រៀង (Lyric)
១.ចូរយើងរាល់គ្នា            ចេញទៅប្រញាប់      (ស្ទួន)
ធ្វើតាមទ្រង់ប្រាប់             កុំនៅអែអង់        ។ 

២.ទៅប្រាប់គ្រប់សាសន៍  ឲ្យធ្វើសិស្សទ្រង់      (ស្ទួន)
នគរព្រះអង្គ                   ​​   បើកទ្វារចំហ      ។ 

៣.រកអ្នកចុះចូល              នឹងរាជ្យនគរ         (ស្ទួន)
ព្រះគ្រីស្ទយេស៊ូវ              គ្រប់គ្រងអំណាច  ។ 

៤.ឲ្យគេឆាប់មក               កុំនៅរាខ្លាច          (ស្ទួន)
ព្រះគ្រីស្ទគ្រងរាជ្យ           មានសន្តិភាព     ។ 

៥.ទ្រង់នឹងយាងមក         ក្នុងពេលយ៉ាងឆាប់  (ស្ទួន)
ត្រូវទោសដល់ស្លាប់         ពួកតាមអារក្ស    ។ 

៦.ប្រាប់តាមស្រែក្រុង      ទាំងថ្លង់គខ្វាក់        (ស្ទួន)
ឥតរើសវណ្ណ:                    ទោះរាស្ត្រឬស្តេច  ។ 

៧.ប្រាប់ការសង្គ្រោះ        ទ្រង់រៀបរួចស្រេច   (ស្ទួន)
អ្នកណាក៏អាច                 ទទួលយកបាន   ។                     
C ចូរយើងប្រញាប់ ( ខ ១៧១ ) ទំនុកខ្មែរបរិសុទ្ធ
Settings
remove
TRANPOSE restart_alt
0
add
zoom_out
ZOOM
0.9
zoom_in