Loading...
close
ទំនុកខ្មែរបរិសុទ្ធ

ទំនុកខ្មែរបរិសុទ្ធ
Key: G  ·  Time: 4/4  ·  Tempo: 100bpm  ·  Melody www.khmerworship.com/sheet-music/1422108

ទំនុកច្រៀង (Lyric)
១.ព្រះអង្គនាំខ្ញុំដើរទៅ           ឆ្លងកាត់សំដៅទីខ្ពស់ស្រឡះ (ស្ទួន)
ទាល់បានឃើញរស្មីច្បាស់             ជាសិរីល្អនៃឋានសួគ៌លេចមក  
ទាល់បានឃើញរស្មីច្បាស់             ជាសិរីល្អនៃឋានសួគ៌លេចមក    

២.ព្រះអង្គនាំខ្ញុំដើរឆ្លង         កាត់វាលព្រៃផងបឹងស្ទឹងល្បាប់ភក់ ​(ស្ទួន)
ដោយដើរត្រង់ឆ្ពោះទៅតមុខ          មិនព្រមដំអក់ឬឈប់នៅរេរា   
ដោយដើរត្រង់ឆ្ពោះទៅតមុខ          មិនព្រមដំអក់ឬឈប់នៅរេរា   

៣.ចួនឆ្លងកាត់លើព្រៃភ្នំ          ឧបស័គ្គធំៗមានជ្រោះសិង្ហខ្លា (ស្ទួន)
ចាំស្កាត់សង្គ្រប់ប្រហារ          តែទ្រង់ការពោរដោយសារព្រះលោហិត   
ចាំស្កាត់សង្គ្រប់ប្រហារ           តែទ្រង់ការពោរដោយសារព្រះលោហិត  

៤.ទ្រង់នាំខ្ញុំឡើងខ្ពស់ទៅ         តម្រង់សំដៅឋាននៃជីវិត (ស្ទួន)
ឡើងដល់សិរីល្អពិត             នោះចិត្តខ្ញុំជាប់នៅក្នុងអំណរទ្រង់          
ឡើងដល់សិរីល្អពិត              នោះចិត្តខ្ញុំជាប់នៅក្នុងអំណរទ្រង់                      
G ទ្រង់នាំខ្ញុំខ្ពស់ឡើង ( ខ ១៥១ ) ទំនុកខ្មែរបរិសុទ្ធ
Settings
remove
TRANPOSE restart_alt
0
add
zoom_out
ZOOM
0.9
zoom_in